ការប្រកួតកីឡាអេឡិចត្រូនិកជើងឯក MPL KH រដូវកាលទី៦បានបញ្ចប់ដោយជើងឯកបានទៅក្រុម See You Soon បន្ទាប់ពីបានយកឈ្នះក្រុម D-Roar Legends ដោយលទ្ធផល ៤-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ MPL KH រដូវកាលទី៦ កាលពីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ នេះជាការឈ្នះជើងឯក MPL KH លើកទី៣ សម្រាប់ក្រុមខ្លាំង See You Soon បន្ទាប់ពីពួកគេធ្លាប់ឈ្នះលើកទី១កាលពីឆ្នាំ២០២១ ជារដូវកាលដំបូង និងលើកទី២ ឆ្នាំ២០២៣ ជារដូវកាលទី៥ ដែលពួកគេការពារតំណែងជើងឯកឆ្នាំចាស់បានជោគជ័យ។ ក្នុងនាមជាជើងឯក ក្រុម See You Soon ទទួលបានកៅអីទៅចូលរួមប្រកួតពានរង្វាន់អន្តរជាតិ MLBB Mid Season Cup (MSC) នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕










ការប្រកួតវិលជុំសន្សំពិន្ទុ ក្រុម Pro Esports ធ្វើបានល្អជាងគេដោយឈ្នះទាំង ៩ ប្រកួត រកបាន ៩ ពិន្ទុឈរលើកំពូលតារាង
លីគកីឡាអេឡិចត្រូនិកកម្ពុជាអាជីពលើវិញ្ញាសា Mobile Legends: Bang Bang (MLBB) Professional League គឺ MPL Cambodia ចាប់
ឯកឧត្តមបណ្ឌិត ជា ចន្ទបរិបូរណ៍ ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតសម្រេចឲ្យក្លាយជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី«កំណែទម្រង់ការផ្សព្វផ្សាយ និងការអត្ថាធិប្បាយលើកីឡាអេឡិចត្រូនិកកម្ពុជា»
