ការប្រកួតវិលជុំសន្សំពិន្ទុ ក្រុម Pro Esports ធ្វើបានល្អជាងគេដោយឈ្នះទាំង ៩ ប្រកួត រកបាន ៩ ពិន្ទុឈរលើកំពូលតារាង ខណៈក្រុម CFU Gaming និង Vigor Apex ឈ្នះ ៧ និងចាញ់ ២ ដូចគ្នា ស្ថិតនៅលេខ ២ និងលេខ ៣ ហើយក្រុម Galaxy Legends ស្ថិតនៅលេខ ៤ ពីការឈ្នះ ៦ និងចាញ់ ៣។ ចំណែកក្រុម Team Flash KH ឈ្នះ ៥ និងចាញ់ ៤ ស្ថិតនៅលេខ ៥ ខណៈក្រុម Valhalla ស្ថិតនៅលេខ ៦ ពីការឈ្នះ៤ និងចាញ់ ៥។

ក្រុមលំដាប់កំពូលទាំង ៦ នេះបានឡើងទៅវគ្គខ្វែង ខណៈក្រុម ៤ គឺ Evil Eye Esports, Duck Rice Esports, See You Soon និងក្រុមនារី Galaxy Phoenix បានធ្លាក់។

ក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ១ Pro Esports និង លេខ ២ CFU Gaming ស្ថិតនៅវគ្គខ្វែងកម្រិតខ្ពស់ (Payoffs) ហើយក្រុម Vigor Apex, Valhalla, Galaxy Legends និង Team Flash KH ស្ថិតនៅវគ្គជម្រុះ (Play-ins)។ ក្រុម Vigor Apex បានទម្លាក់ក្រុម Valhalla តាមរយៈលទ្ធផល ៣-១ ដើម្បីឡើងទៅជួបក្រុម Pro Esports។ ចំណែកក្រុម Galaxy Legends បានទម្លាក់ក្រុម Team Flash KH តាមរយៈលទ្ធផល ៣-២ ដើម្បីឡើងទៅជួបក្រុម CFU Gaming។

នៅវគ្គ៤ ក្រុមចុងក្រោយ ក្រុម Pro Esports បានយកឈ្នះក្រុម Vigor Apex ដើម្បីឡើងទៅកាន់វគ្គខ្វែងចុងក្រោយ។ ជាមួយគ្នានេះក្រុម Galaxy Legends បង្កើតការភ្ញាក់ផ្អើលតាមរយៈការទម្លាក់ក្រុមជើងឯកឆ្នាំចាស់ CFU Gaming ដោយលទ្ធផល ៣-២ ដើម្បីឡើងទៅកាន់វគ្គខ្វែងចុងក្រោយ។

ចំណែកក្រុមចាញ់ក្នុងវគ្គ ៤ ក្រុមចុងក្រោយ (Lower Bracket) ក្រុម CFU Gaming បានឈ្នះក្រុម Vigor Apex ដើម្បីឡើងទៅវគ្គខ្វែងចុងក្រោយកម្រិតទាប។ ចំណែកក្រុម Galaxy Legends បានទម្លាក់ក្រុម Pro Esports ដោយលទ្ធផល ៣-០ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ហើយជួបក្រុម Galaxy Legends ដដែលដែលបានឈ្នះក្រុម CFU Gaming នៅវគ្គខ្វែងកម្រិតទាបចុងក្រោយ។

នៅវគ្គផ្តាច់ព្រ័ត្រ Pro Esports សងសឹកបានសម្រេចលើក្រុម Galaxy Legends ដោយយកឈ្នះក្នុងលទ្ធផលតដៃមិនរួច ៤-០ ដើម្បីក្លាយជាម្ចាស់ជើងឯកលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន បន្ទាប់ពីចាញ់ ៦ រដូវកាលមុន។

ពិធីបំពាក់មេដាយ និងប្រគល់ពានរង្វាន់ក្រោយមវត្តមានឯកឧត្តម លន់ សាមឌី អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ ទទួលបានអ្នកគាំទ្រចូលទស្សនាច្រើនមែនដោយមានអ្នកទស្សនាផ្ទាល់សាលនៃមជ្ឈមមណ្ឌល T.Y Esports Center។

ចំណាត់ថ្នាក់
- លេខ១៖ Pro Esports
- លេខ២៖ Galaxy Legends
- លេខ៣៖ CFU Gaming
- លេខ៤៖ Vigor Apex
- លេខ៥៖ Valhalla
- លេខ៦៖ Team Klash KH
- លេខ៧៖ Evil Eyle Esports
- លេខ៨៖ Duck Rice Esports
- លេខ៩៖ See You Soon
- លេខ១០៖ Galaxy Phoenix
- កីឡាករល្អប្រចាំវគ្គផ្តាច់ព្រ័ត្រ៖ Kyle “Koyl” Reyes របស់ Pro Esports
- កីឡាករល្អប្រចាំវគ្គវិលជុំសន្សំ៖ Kyle “Koyl” Reyes របស់ Pro Esports
- កីឡាករថ្មីល្អបំផុត (Best Rookie)៖ ហូត រ៉េមី (Remy) របស់ CFU Gaming
- កីឡាកររីកចម្រើនបំផុត៖ ម៉ុន ភារុន (Runn) របស់ក្រុម Pro Esports


ការប្រកួតវិលជុំសន្សំពិន្ទុ ក្រុម Pro Esports ធ្វើបានល្អជាងគេដោយឈ្នះទាំង ៩ ប្រកួត រកបាន ៩ ពិន្ទុឈរលើកំពូលតារាង
លីគកីឡាអេឡិចត្រូនិកកម្ពុជាអាជីពលើវិញ្ញាសា Mobile Legends: Bang Bang (MLBB) Professional League គឺ MPL Cambodia ចាប់
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា CFU Gaming បានឈ្នះជើងឯកលីគ MPL-KH ររដូវកាលទី៧ ឆ្នាំ២០២៤
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា CFU Gaming បានឈ្នះជើងឯកលីគ MPL-KH ររដូវកាលទី៧ ឆ្នាំ២០២៤ បន្ទាប់ពីបានយកឈ្នះក្រុម Galaxy Legends
