menu
close បិទ
ឯកឧត្តម លន់ សាមឌី អញ្ជើញ​ប្រគល់​ពាន​រង្វាន់​ដល់​ជ័យលាភី MPL Cambodia រដូវ​កាល​ទី១០

ការប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ក្រុម Pro Esports ធ្វើ​បាន​ល្អ​ជាង​គេ​ដោយ​ឈ្នះ​ទាំង ៩ ប្រកួត រក​បាន​ ៩ ពិន្ទុ​ឈរ​លើ​កំពូល​តារាង ខណៈ​ក្រុម CFU Gaming និង Vigor Apex ឈ្នះ ៧ និង​ចាញ់ ២ ដូច​គ្នា ស្ថិត​នៅ​លេខ ២ និង​លេខ ៣ ហើយ​ក្រុម Galaxy Legends ស្ថិត​នៅ​លេខ ៤ ពី​ការឈ្នះ ៦ និង​ចាញ់ ៣។ ចំណែក​ក្រុម Team Flash KH ឈ្នះ ៥ និង​ចាញ់ ៤ ស្ថិត​នៅ​លេខ ៥ ខណៈ​ក្រុម Valhalla ស្ថិត​នៅ​លេខ ៦ ពី​ការ​ឈ្នះ​៤ និងចាញ់ ៥។

ក្រុម​លំដាប់​កំពូល​ទាំង ៦​ នេះ​បាន​ឡើង​ទៅ​វគ្គ​ខ្វែង ខណៈ​ក្រុម ៤ គឺ Evil Eye Esports, Duck Rice Esports, See You Soon និងក្រុម​នារី Galaxy Phoenix បាន​ធ្លាក់។

ក្នុង​នាម​ជា​ក្រុម​ចំណាត់​ថ្នាក់​លេខ១ Pro Esports និង លេខ ២ CFU Gaming ស្ថិត​នៅ​វគ្គ​ខ្វែង​កម្រិត​ខ្ពស់ (Payoffs) ហើយ​ក្រុម Vigor Apex, Valhalla, Galaxy Legends និង Team Flash KH ស្ថិត​នៅ​វគ្គ​ជម្រុះ (Play-ins)។ ក្រុម Vigor Apex បាន​ទម្លាក់​ក្រុម Valhalla តាម​រយៈ​លទ្ធផល ៣-១ ដើម្បី​ឡើង​ទៅ​​ជួប​ក្រុម Pro Esports។ ចំណែក​ក្រុម Galaxy Legends បាន​ទម្លាក់​ក្រុម Team Flash KH តាម​រយៈ​លទ្ធផល ៣-២ ដើម្បី​ឡើង​ទៅ​ជួប​ក្រុម CFU Gaming។

នៅ​វគ្គ​៤ ក្រុម​ចុង​ក្រោយ ក្រុម Pro Esports បាន​យក​ឈ្នះ​ក្រុម Vigor Apex ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ខ្វែង​ចុង​ក្រោយ។ ជា​មួយ​គ្នា​នេះក្រុម Galaxy Legends បង្កើត​ការ​ភ្ញាក់​ផ្អើល​តាម​រយៈ​ការ​ទម្លាក់​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ CFU Gaming ដោយ​លទ្ធផល ៣-២ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ខ្វែង​ចុង​ក្រោយ។

ចំណែកក្រុមចាញ់​ក្នុង​វគ្គ ៤ ក្រុម​ចុង​ក្រោយ (Lower Bracket)​ ​ក្រុម CFU Gaming បានឈ្នះ​ក្រុម Vigor Apex ដើម្បី​ឡើង​ទៅ​វគ្គ​ខ្វែង​ចុង​ក្រោយកម្រិត​ទាប។ ចំណែក​ក្រុម Galaxy Legends បាន​ទម្លាក់​ក្រុម Pro Esports ដោយ​លទ្ធផល ៣-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ជួប​ក្រុម Galaxy Legends ដដែល​ដែល​បាន​ឈ្នះ​ក្រុម CFU Gaming នៅ​វគ្គ​ខ្វែង​កម្រិត​ទាប​ចុង​ក្រោយ។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ Pro Esports សង​សឹក​បាន​សម្រេច​លើ​ក្រុម Galaxy Legends ដោយយក​ឈ្នះ​ក្នុង​លទ្ធផល​តដៃ​មិន​រួច ៤-០ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្លួន បន្ទាប់​ពីចាញ់ ៦ រដូវ​កាល​មុន។

ពិធី​បំពាក់​មេដាយ និង​ប្រគល់​ពាន​រង្វាន់​ក្រោយម​វត្តមាន​ឯកឧត្តម​ លន់ សាមឌី អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់ឯកឧត្តម​បណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។

ថ្ងៃ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ទទួល​បាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ច្រើន​មែន​ដោយ​មាន​អ្នក​ទស្សនា​ផ្ទាល់​សាល​នៃ​មជ្ឈមមណ្ឌល T.Y Esports Center។

ចំណាត់​ថ្នាក់

  • លេខ១៖ Pro Esports
  • លេខ២៖ Galaxy Legends
  • លេខ៣៖ CFU Gaming
  • លេខ​៤៖ Vigor Apex
  • លេខ៥៖ Valhalla
  • លេខ៦៖ Team Klash KH
  • លេខ៧៖ Evil Eyle Esports
  • លេខ៨៖ Duck Rice Esports
  • លេខ៩៖ See You Soon
  • លេខ១០៖ Galaxy Phoenix
  • កីឡាករ​ល្អ​ប្រចាំ​វគ្គ​ផ្តាច់​ព្រ័ត្រ៖ Kyle “Koyl” Reyes របស់ Pro Esports
  • កីឡាករ​ល្អ​ប្រចាំ​វគ្គ​វិល​ជុំសន្សំ៖ Kyle “Koyl” Reyes របស់ Pro Esports
  • កីឡាករ​ថ្មី​ល្អ​បំផុត (Best Rookie)៖ ហូត រ៉េមី (Remy) របស់ CFU Gaming
  • កីឡាករ​រីក​ចម្រើន​បំផុត៖ ម៉ុន ភារុន (Runn) របស់​ក្រុម Pro Esports
ចំណុចទាក់ទង
អត្ថបទទាក់ទង
ឯកឧត្តម លន់ សាមឌី អញ្ជើញ​ប្រគល់​ពាន​រង្វាន់​ដល់​ជ័យលាភី MPL Cambodia រដូវ​កាល​ទី១០
ឯកឧត្តម លន់ សាមឌី អញ្ជើញ​ប្រគល់​ពាន​រង្វាន់​ដល់​ជ័យលាភី MPL Cambodia រដូវ​កាល​ទី១០
លីគ MPL Cambodia ចាប់​ផ្តើម​រដូវ​កាលទី​ ១០ ​ជា​មួយ​មុខ​មាត់​ថ្មី​មិន​ធ្លាប់​មាន
លីគ MPL Cambodia ចាប់​ផ្តើម​រដូវ​កាលទី​ ១០ ​ជា​មួយ​មុខ​មាត់​ថ្មី​មិន​ធ្លាប់​មាន
ទិដ្ឋភាព​ប្រគល់​ពាន​រង្វាន់ MPL-KH រដូវ​កាល​ទី​៧
ទិដ្ឋភាព​ប្រគល់​ពាន​រង្វាន់ MPL-KH រដូវ​កាល​ទី​៧
ក្រុម CFU Gaming ឈ្នះជើង​ឯក MPL-KH ទទួល​បានកៅជើង​ឯក​ពិភព​លោក M6
ក្រុម CFU Gaming ឈ្នះជើង​ឯក MPL-KH ទទួល​បានកៅជើង​ឯក​ពិភព​លោក M6