menu
close បិទ
លីគ MPL Cambodia ចាប់​ផ្តើម​រដូវ​កាលទី​ ១០ ​ជា​មួយ​មុខ​មាត់​ថ្មី​មិន​ធ្លាប់​មាន

លីគ​​កីឡា​អេឡិចត្រូនិក​កម្ពុជា​អាជីព​លើ​វិញ្ញាសា Mobile Legends: Bang Bang (MLBB) Professional League គឺ MPL Cambodia ចាប់​ផ្តើម​រដូវកាល​ទី​១០ នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ ២០២៦ ដោយ​មាន​ការ​ប្រែ​មុខ​មាត់​ថ្មី។

ក្នុង​សន្និសីទ​សារព័ត៌មាន​បើក​រដូវ​កាល​ថ្មី កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ ២០២៦ ក្រោម​អធិបតី​ភាព​ឯក​ឧត្តម លន់ សាមឌី អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​បង្ហាញ​ថា MPL Cambodia រដូវ​កាល​ទី​១០ មាន​លក្ខណៈ​ពិសេស ៣ ​ដែល​បាន​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ពិសេស ទាក់ទាញ និង​ស្វិត​ស្វាញ​ជាង​រដូវ​កាល​មុន​ៗ។

ឯកឧត្តម​ លន់​ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ MPL នៅ​រដូវ​កាល​នេះ​រៀបចំ​ធំ​ជាង​ឆ្នាំ​មុនៗ​ និង​មាន​ក្រុម​ចូលរួម​ច្រើន។​ ការ​អនុញ្ញាត​ឲ្យ​ក្រុម​ចូលរួម​បាន​ច្រើន​នៅ​ពេល​នេះ​ដូច​អ្វី​ដែល​សហព័ន្ធ​បាន​ស្នើសុំ​ទៅ​ខាង​អ្នក​រៀបចំ​ជា​យូរ​មកហើយ។​ កាល​ណា​មាន​ក្រុម​ច្រើន​បាន​មក​ចូលរួម​ប្រកួត​នោះ​ការ​បណ្ដុះ​ធនធាន​ក៏​មាន​ច្រើន​ដូច​គ្នា​ដែរ​ពិសេស​ការ​ប្រកួត​កម្រិត​អាជីព​បែប​នេះ។​

ទី១ ក្រុម​អាជីព​ចំនួន ១០ បាន​ចូល​រួម​ប្រកួត​ដែល​​មាន​ការ​កើន​ឡើង​ជាង​រដូវ​កាល​មុន​ៗ​មាន​តែ ៨ ក្រុម។ ការ​កើន​ឡើង​ចំនួន ក្រុម ជា​សញ្ញាបញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង និង​រីក​ចម្រើន​កាន់​​តែ​ច្រើន។ ទី​២ ប្រាក់​រង្វាន់​សរុប​បាន​កើន​ឡើង​ដល់​ចំនួន ៥ ម៉ឺន​ដុល្លារ​អាមេរិក ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​ៗ​មាន​តែ ៤ ម៉ឺន​ដុល្លារ​អាមេរិក​ហើយ​ទី​៣ ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​ហើយ​ដែល​មាន​ក្រុម​កីឡាការិនី​ចូល​រួម​ប្រកួត​ជា​មួយ​ក្រុម​បុរសៗ។ ប្រការ​នេះ​គឺ​ជា​ការ​លើក​កម្ពស់ និង​ជំរុញ​ទឹក​ឲ្យ​ស្ត្រី​​បង្ហាញ​សមត្ថភាព​ប្រកួត​ប្រជែង​កម្រិត​អាជីព​កាន់​តែខ្ពស់ ហើយ​កាន់​តែ​ទាក់​ទាញ។

ព្រឹត្តិការណ៍​រៀបចំ​នៅ MPL Cambodia Arena ដែល​ក្រោម​ការ​ត្រួតពិនិត្យ​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​ក្រុម​ T.Y. Media & Advertising Co. Ltd ជា​មួយ​​ក្រុម​ហ៊ុន Moonton Games។ ការ​ប្រកួត ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៣​ ខែ​មេសា​ រហូត​ដល់​ ១៧​ ខែ​ឧសភា​ ឆ្នាំ​២០២៦៕

ក្រុម​ទាំង ១០

  • CFU Gaming
  • Galaxy Legends
  • Pro Esports
  • Team Flash KH
  • Valhalla
  • See You Soon
  • Duck Rice Esports
  • Vigor Apex
  • Evil Eye Esports
  • Queen Phoenix (នារី)
ចំណុចទាក់ទង
អត្ថបទទាក់ទង
លីគ MPL Cambodia ចាប់​ផ្តើម​រដូវ​កាលទី​ ១០ ​ជា​មួយ​មុខ​មាត់​ថ្មី​មិន​ធ្លាប់​មាន
លីគ MPL Cambodia ចាប់​ផ្តើម​រដូវ​កាលទី​ ១០ ​ជា​មួយ​មុខ​មាត់​ថ្មី​មិន​ធ្លាប់​មាន
ទិដ្ឋភាព​ប្រគល់​ពាន​រង្វាន់ MPL-KH រដូវ​កាល​ទី​៧
ទិដ្ឋភាព​ប្រគល់​ពាន​រង្វាន់ MPL-KH រដូវ​កាល​ទី​៧
ក្រុម CFU Gaming ឈ្នះជើង​ឯក MPL-KH ទទួល​បានកៅជើង​ឯក​ពិភព​លោក M6
ក្រុម CFU Gaming ឈ្នះជើង​ឯក MPL-KH ទទួល​បានកៅជើង​ឯក​ពិភព​លោក M6
ក្រុមកម្ពុជា See You Soon ប៉ះសុទ្ធតែក្រុមខ្លាំងក្នុងពាន MLBB MSC 2024
ក្រុមកម្ពុជា See You Soon ប៉ះសុទ្ធតែក្រុមខ្លាំងក្នុងពាន MLBB MSC 2024