ការប្រកួតកីឡាអេឡិចត្រូនិកជើងឯក MPL KH រដូវកាលទី៦បានបញ្ចប់ដោយជើងឯកបានទៅក្រុម See You Soon បន្ទាប់ពីបានយកឈ្នះក្រុម D-Roar Legends ដោយលទ្ធផល ៤-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ MPL KH រដូវកាលទី៦ កាលពីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ នេះជាការឈ្នះជើងឯក MPL KH លើកទី៣ សម្រាប់ក្រុមខ្លាំង See You Soon បន្ទាប់ពីពួកគេធ្លាប់ឈ្នះលើកទី១កាលពីឆ្នាំ២០២១ ជារដូវកាលដំបូង និងលើកទី២ ឆ្នាំ២០២៣ ជារដូវកាលទី៥ ដែលពួកគេការពារតំណែងជើងឯកឆ្នាំចាស់បានជោគជ័យ។ ក្នុងនាមជាជើងឯក ក្រុម See You Soon ទទួលបានកៅអីទៅចូលរួមប្រកួតពានរង្វាន់អន្តរជាតិ MLBB Mid Season Cup (MSC) នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕










សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានចូលរួម ក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៦
ស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃ ក្លឹប និងក្រុមកីឡាអេឡិចត្រូនិក (Cyber Cafe & Team sports) ដែលជាសមាជិក សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ជាប្រចាំរៀងរាល់ ៦ ខែម្តង។
ការប្រកួតវិលជុំសន្សំពិន្ទុ ក្រុម Pro Esports ធ្វើបានល្អជាងគេដោយឈ្នះទាំង ៩ ប្រកួត រកបាន ៩ ពិន្ទុឈរលើកំពូលតារាង
លីគកីឡាអេឡិចត្រូនិកកម្ពុជាអាជីពលើវិញ្ញាសា Mobile Legends: Bang Bang (MLBB) Professional League គឺ MPL Cambodia ចាប់
