ក្រុមកីឡាអេឡិចត្រូនិក See You Soon បានគ្រងជើងឯកលីគ MPL KH លើកទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីបានយកឈ្នះក្រុម D-Roar Legends ដោយលទ្ធផល ៤-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ MPL KH រដូវកាលទី៦ កាលពីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

មុនក្លាយជាជើងឯក ក្រុម See You Soon បានយកឈ្នះក្រុម PRO Esports ដោយលទ្ធផល ៣-១ នៅវគ្គ៨ក្រុមចុងក្រោយ Upper Bracket និងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Upper Bracket បានលត់ក្រុម CFU Gaming ដោយលទ្ធផល ៣-០ ហើយការប្រកួតចុងក្រោយ Upper Bracket ពួកគេបានយកឈ្នះក្រុម Team Flash KH ដោយលទ្ធផល ៣-០ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួប D-Roar Legends។

នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមទាំងពីរបានបង្កើតការបុកពោះខ្លាំងមែនទែនដោយបានយកឈ្នះទៅវិញទៅមកសម្រាប់៤ហ្គេមដំបូងគឺ ២-២ ប៉ុន្តែនៅហ្គេមទី៥ និងទី៦ ក្រុម See You Soon រឹតតែធ្វើបានល្អដោយយកឈ្នះពីរហ្គេមដើម្បីទទួលបានជ័យជម្នះដោយលទ្ធផល ៤-២ សម្រាប់ការក្លាយជាជើងឯកនៅរដូវកាលទី៦ ឆ្នាំ២០២៤។

នេះជាការឈ្នះជើងឯក MPL KH លើកទី៣ សម្រាប់ក្រុមខ្លាំង See You Soon បន្ទាប់ពីពួកគេធ្លាប់ឈ្នះលើកទី១កាលពីឆ្នាំ២០២១ ជារដូវកាលដំបូង និងលើកទី២ ឆ្នាំ២០២៣ ជារដូវកាលទី៥ ដែលពួកគេការពារតំណែងជើងឯកឆ្នាំចាស់បានជោគជ័យ។ ក្នុងនាមជាជើងឯក ក្រុម See You Soon ទទួលបានកៅអីទៅចូលរួមប្រកួតពានរង្វាន់អន្តរជាតិ MLBB Mid Season Cup (MSC) នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕


សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី«កំណែទម្រង់ការផ្សព្វផ្សាយ និងការអត្ថាធិប្បាយលើកីឡាអេឡិចត្រូនិកកម្ពុជា»
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាស្នើឲ្យម្ចាស់ គណនី ផេកហ្វេសប៊ុក (Page) និងគេហទំព័រ (Website) និងប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់
ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តំណាង
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងគណៈកម្មការរប្រតិបត្តិបានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារ
