menu
close បិទ
ក្រុម See You Soon ប៉ះ AP Bren ជា​ជើង​ឯក M5 វគ្គ៨ក្រុមចុងក្រោយ MSC 2024

ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា See You Soon ត្រូវ​ប៉ះ​ក្រុម​ខ្លាំងហ្វីលីពីន Falcons AP. Bren ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ MLBB Mid Season Cup 2024 នៅ​រាជ​ធានីរីយ៉ាត ព្រះ​រាជា​ណា​ចក្រ​អារ៉ាប៊ីសាអ៊ូឌីត បន្ទាប់​ពី​ធ្វើ​បាន​ល្អ​​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។

ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ទី១ See You Soon បាន​ស្មើ​នឹង​ក្រុម​ Selangor Red Giants ដោយ​លទ្ធផល ១-១ ប៉ុន្តែ​ការ​ប្រកួត​នោះ​មាន​បញ្ហា​ក្នុងទំនាក់​ទំនង​គ្នា​នៅ​ពេល​​ប្រកួត។ ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ពិន័យ​លើ​ក្រុម​កម្ពុជា​​ដោយដក​ពិន្ទុ ពិន័យ​ជា​​ទឹក​ប្រាក់ និង​មិនអនុញ្ញាត​ឲ្យ​មាន​គ្រូ​បង្វឹក​នៅ​ពេល​ប្រកួត​បន្ទាប់។ តាម​រយៈ​ការ​សម្រេច​របស់​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដែល​បាន​ស្នើ​ឲ្យ​មាន​​ភស្តុតាង​ច្បាស់​លាស។

ការ​ប្រកួត​ដោយ​គ្មាន​គ្រូ​បង្វឹក See You Soon បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​​ខ្លាំង​​ដោយ​យក​ឈ្នះ​ក្រុម​ខ្លាំង​ឥណ្ឌូណេស៊ី Fnatic ONIC ដោយ​លទ្ធផល ២-០ និង​ចុង​ក្រោយ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​អារ៉ាប៊ីសាអ៊ូឌីត Team Falcons ដោយ​លទ្ធផល ២-០ ដើម្បី​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល B​ បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

វគ្គ​៨​ក្រុម​ចុង​ក្រោយ See You Soon ត្រូវ​ប៉ះ​ក្រុម​ហ្វីលីពីន AP.Bren Falcons ​ជា​ក្រុម​លេខ១​ក្នុង​ពូល D បន្ទាប់​ពី​ឆ្លង​កាត់​៣​ប្រកួត ពួក​គេ​ទទួល​បាន​ជ័យជម្នះ​ទាំង​៣​ប្រកួត។ ការ​ប្រកួត​សន្សំពិន្ទុ AP. Bren Falcons បាន​យក​ឈ្នះ Falcons Esports ២-០, ឈ្នះ Cloud9 ២-០ និងឈ្នះ​ក្រុម Xianyou Gaming ២-០។

និយាយ​ពី​ AP.Bren Falcons ជាក្រុម​ខ្លាំង​កម្រិត​ពិភព​លោក​មួយ​ដែល​​ធ្លាប់​បាន​​ឈ្នះ​ជើង​ឯក​ពិភព​លោក​ពីរ​ដង​គឺ​ M2 កាល​ពី​ឆ្នាំ​២០២១ និង​ M5 ឆ្នាំ​២០២៣។ ពួក​គេ​ធ្លាប់​ឈ្នះ​ជើង​ឯក​លីគ​ហ្វីលីពីន MPL Philippines ២​ដង និង​ជើង​ឯក​រង៣​ដង ព្រម​ទាំង​ជើង​ឯក​ពាន​រង្វាន់​មួយ​ចំនួន​ទៀត។

គូ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ ពី​ថ្ងៃ​ទី១០ ដល់ ទី១៤ ខែ​កក្កដា ឆ្នាំ​២០២៤

  • Liquid Echo (ហូឡង់) vs Falcon Esport (មីយ៉ាន់ម៉ា)
  • Falcons AP. Bren (ហ្វីលីពីន) vs See You Soon (កម្ពុជា)
  • Selangor Red Giants (ម៉ាឡេស៊ី) vs Fire Flux Esports (តួកគី)
  • NIP Flash (សិង្ហបុរី) vs HomeBois (ម៉ាឡេស៊ី)

ការ​ឈាន​ឡើង​ដល់​វគ្គ៨​ក្រុម​ចុង​ក្រោយ​មាន​ន័យ​ថា ក្រុម See You Soon មាន​ប្រាក់​រង្វាន់​ក្នុង​ដៃ​១​០​ម៉ឺន​ដុល្លារ​រួច​ស្រេច​ទៅ​ហើយ ប៉ុន្តែ​ប្រសិន​បើ​អាច​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ (៤​ក្រុម​ចុង​ក្រោយ) នឹង​មាន​ប្រាក់​រង្វាន់​ក្នុង​ដៃ​២០​ម៉ឺន​ដុល្លារ​អាមេរិក។

ប្រាក់​រង្វាន់​សរុប​៣​លាន​ដុល្លារ

  • លេខ១៖ ១​លាន​ដុល្លារ
  • លេខ២៖ ៥០​ម៉ឺន​ដុល្លារ
  • លេខ៣ និង​លេខ​៤៖ ២០​ម៉ឺន​ដុល្លារ
  • លេខ៥ដល់​លេខ​៨៖ ១០​ម៉ឺន​ដុល្លារ
  • លេខ​៩​ដល់លេខ​១៦៖ ៥៦​ពាន់​ដុល្លារ
  • លេខ​១៧​ដល់​លេខ​២៣៖ ៣៦​ពាន់​ដុល្លារ   
ចំណុចទាក់ទង
អត្ថបទទាក់ទង
ក្រុម See You Soon ប៉ះ AP Bren ជា​ជើង​ឯក M5 វគ្គ៨ក្រុមចុងក្រោយ MSC 2024
ក្រុម See You Soon ប៉ះ AP Bren ជា​ជើង​ឯក M5 វគ្គ៨ក្រុមចុងក្រោយ MSC 2024
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
ក្រុម​អ្នក​ចម្បាំង​អង្គរ​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះ​តំបន់​អាស៊ី​
ក្រុម​អ្នក​ចម្បាំង​អង្គរ​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះ​តំបន់​អាស៊ី​
ថ្ងៃ​នេះក្រុម​អ្នក​ចម្បាំង​អង្គរប៉ះទីម័រខាងកើត និង​ថៃ វគ្គជម្រុះតំបន់អាស៊ី
ថ្ងៃ​នេះក្រុម​អ្នក​ចម្បាំង​អង្គរប៉ះទីម័រខាងកើត និង​ថៃ វគ្គជម្រុះតំបន់អាស៊ី