ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា See You Soon ត្រូវប៉ះក្រុមខ្លាំងហ្វីលីពីន Falcons AP. Bren វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ MLBB Mid Season Cup 2024 នៅរាជធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីធ្វើបានល្អវគ្គសន្សំពិន្ទុក្នុងពូល។
![](https://esportsfc.org.kh/wp-content/uploads/2024/07/SEE-YOU-SOON1-819x1024.jpg)
ការប្រកួតវគ្គសន្សំពិន្ទុទី១ See You Soon បានស្មើនឹងក្រុម Selangor Red Giants ដោយលទ្ធផល ១-១ ប៉ុន្តែការប្រកួតនោះមានបញ្ហាក្នុងទំនាក់ទំនងគ្នានៅពេលប្រកួត។ គណៈកម្មការរៀបចំការប្រកួតពិន័យលើក្រុមកម្ពុជាដោយដកពិន្ទុ ពិន័យជាទឹកប្រាក់ និងមិនអនុញ្ញាតឲ្យមានគ្រូបង្វឹកនៅពេលប្រកួតបន្ទាប់។ តាមរយៈការសម្រេចរបស់គណៈកម្មការរៀបចំការប្រកួតនេះត្រូវបានបដិសេធដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាដែលបានស្នើឲ្យមានភស្តុតាងច្បាស់លាស។
ការប្រកួតដោយគ្មានគ្រូបង្វឹក See You Soon បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយយកឈ្នះក្រុមខ្លាំងឥណ្ឌូណេស៊ី Fnatic ONIC ដោយលទ្ធផល ២-០ និងចុងក្រោយបានយកឈ្នះក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត Team Falcons ដោយលទ្ធផល ២-០ ដើម្បីស្ថិតនៅចំណាត់ថ្នាក់លេខ២ក្នុងពូល B បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
វគ្គ៨ក្រុមចុងក្រោយ See You Soon ត្រូវប៉ះក្រុមហ្វីលីពីន AP.Bren Falcons ជាក្រុមលេខ១ក្នុងពូល D បន្ទាប់ពីឆ្លងកាត់៣ប្រកួត ពួកគេទទួលបានជ័យជម្នះទាំង៣ប្រកួត។ ការប្រកួតសន្សំពិន្ទុ AP. Bren Falcons បានយកឈ្នះ Falcons Esports ២-០, ឈ្នះ Cloud9 ២-០ និងឈ្នះក្រុម Xianyou Gaming ២-០។
![](http://esportsfc.org.kh/wp-content/uploads/2024/07/SEE-YOU-SOON-819x1024.jpg)
និយាយពី AP.Bren Falcons ជាក្រុមខ្លាំងកម្រិតពិភពលោកមួយដែលធ្លាប់បានឈ្នះជើងឯកពិភពលោកពីរដងគឺ M2 កាលពីឆ្នាំ២០២១ និង M5 ឆ្នាំ២០២៣។ ពួកគេធ្លាប់ឈ្នះជើងឯកលីគហ្វីលីពីន MPL Philippines ២ដង និងជើងឯករង៣ដង ព្រមទាំងជើងឯកពានរង្វាន់មួយចំនួនទៀត។
គូប្រកួតវគ្គ៨ក្រុមចុងក្រោយ ពីថ្ងៃទី១០ ដល់ ទី១៤ ខែកក្កដា ឆ្នាំ២០២៤
- Liquid Echo (ហូឡង់) vs Falcon Esport (មីយ៉ាន់ម៉ា)
- Falcons AP. Bren (ហ្វីលីពីន) vs See You Soon (កម្ពុជា)
- Selangor Red Giants (ម៉ាឡេស៊ី) vs Fire Flux Esports (តួកគី)
- NIP Flash (សិង្ហបុរី) vs HomeBois (ម៉ាឡេស៊ី)
ការឈានឡើងដល់វគ្គ៨ក្រុមចុងក្រោយមានន័យថា ក្រុម See You Soon មានប្រាក់រង្វាន់ក្នុងដៃ១០ម៉ឺនដុល្លាររួចស្រេចទៅហើយ ប៉ុន្តែប្រសិនបើអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (៤ក្រុមចុងក្រោយ) នឹងមានប្រាក់រង្វាន់ក្នុងដៃ២០ម៉ឺនដុល្លារអាមេរិក។
ប្រាក់រង្វាន់សរុប៣លានដុល្លារ
- លេខ១៖ ១លានដុល្លារ
- លេខ២៖ ៥០ម៉ឺនដុល្លារ
- លេខ៣ និងលេខ៤៖ ២០ម៉ឺនដុល្លារ
- លេខ៥ដល់លេខ៨៖ ១០ម៉ឺនដុល្លារ
- លេខ៩ដល់លេខ១៦៖ ៥៦ពាន់ដុល្លារ
- លេខ១៧ដល់លេខ២៣៖ ៣៦ពាន់ដុល្លារ
![ក្រុម See You Soon ប៉ះ AP Bren ជាជើងឯក M5 វគ្គ៨ក្រុមចុងក្រោយ MSC 2024](https://esportsfc.org.kh/wp-content/uploads/2024/07/SEE-YOU-SOON4-300x165.jpg)
See You Soon ត្រូវប៉ះក្រុមខ្លាំងហ្វីលីពីន Falcons AP. Bren វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ MLBB Mid Season Cup 2024
![EFC ជំទាស់នឹងការពិន័យរបស់គណៈកម្មការលើ See You Soon ក្នុងពាន MSC 2024](https://esportsfc.org.kh/wp-content/uploads/2024/07/ESPORTS-FEDERATION-CAMBODIA-300x165.jpg)
សហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា (EFC) ប្រឆាំងនឹងការសម្រេចរបស់គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ MSC 2024 នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត
![ក្រុមអ្នកចម្បាំងអង្គរឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះតំបន់អាស៊ី](https://esportsfc.org.kh/wp-content/uploads/2024/06/SEE-YOU-SOON-3-300x176.jpg)
ក្រុមជម្រើសជាតិកម្ពុជា និង មីយ៉ាន់ម៉ា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ដែលក្រុមមីយ៉ាន់ម៉ា ប៉ះក្រុមលេខ២ក្នុងពូល B គឺ ឥណ្ឌូណេស៊ី
![ថ្ងៃនេះក្រុមអ្នកចម្បាំងអង្គរប៉ះទីម័រខាងកើត និងថៃ វគ្គជម្រុះតំបន់អាស៊ី](https://esportsfc.org.kh/wp-content/uploads/2024/06/SEE-YOU-SOON-4-300x176.jpg)
ការប្រកួតសន្សំពិន្ទុលើកទី៣ កម្ពុជា ត្រូវប៉ះ ទីម័រខាងកើត វេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែមុថុនា និងបន្តថៃ វេលាម៉ោង៥ល្ងាច ថ្ងៃដដែល