menu
close បិទ
ថ្ងៃ​នេះក្រុម​អ្នក​ចម្បាំង​អង្គរប៉ះទីម័រខាងកើត និង​ថៃ វគ្គជម្រុះតំបន់អាស៊ី

ក្រុម​អត្តពលិក​​អេឡិចត្រូនិក​អ្នកចម្បាំងអង្គរ (Angkor Warrior) តំណាងដោយក្រុម​កីឡាករ See You Soon  សម្រាប់​វិញ្ញាសា Mobile Legends: Bang Bang បន្ត​ប៉ះបន្ត​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ទីម័រ​ខាង​កើត និង​ថៃ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល A សម្រាប់​យុទ្ធនាការ​ជម្រុះ ​ជម្រុះ​តំបន់អាស៊ី-អូសេអានី​ដើម្បី​ស្វែង​រក​កៅអី​ទៅ​កាន់ការប្រកួត កីឡាអេឡិចត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ (IESF –16th World Esport Championship 2024) នៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ក្រុម​កម្ពុជា​ស្ថិត​នៅ​ពូល A ជា​មួយ មីយ៉ាន់ម៉ា ព្រុយណេ ទីម័រ​ខាង​កើត និង ថៃ ខណៈ​ពូល Bមាន ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី និង ឡាវ។​

ការប្រកួត​សន្សំ​ពិន្ទុ​លើក​ទី១ ក្រុម​កម្ពុជា​បាន​ចាញ់​ មីយ៉ាន់ម៉ា ដោយ​លទ្ធផល ១-២ ប៉ុន្តែ​ការ​ប្រកួត​លើក​ទី​២​បាន​យក​ឈ្នះ​លើ​ក្រុម​ព្រុយណេ​ដោយ​លទ្ធផល ២-០។

ការ​ប្រកួត​សន្សំពិន្ទុលើកទី៣ កម្ពុជា ត្រូវ​ប៉ះ ទីម័រ​ខាង​កើត វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៤ ខែ​មុថុនា និង​បន្ត​​ថៃ វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ដដែល។

​តំបន់​អាស៊ី-អូសេអានី ទទួល​បាន៧​​កៅអី​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ទី​ក្រុង​រីយ៉ាដសម្រាប់​ក្រុម​បុរស​។ ក្នុង​នោះ​ តំបន់​អាស៊ីកណ្តាល១​កៅអី អាស៊ី​ខាង​កើត​១​កៅអី អូសេអានី១កៅ​ អាស៊ីអាគ្នេយ៍​២​កៅអី អាស៊ី​ខាង​ត្បូង​១​កៅអី និង​អាស៊ី​ខាងលិច១​កៅ។

សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍ ​បន្ទាប់​ពី​ចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​លេខ១​ក្នុង​ពូល A ប៉ះ ក្រុម​លេខ២​ក្នុង​ពូល B ហើយ​ក្រុម​លេខ​២​ក្នុង​ពូល A ប៉ះ ក្រុម​លេខ​១​ក្នុង​ពូល B ក្នុង​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ក្រុម​​ឈ្នះ​​ទាំង​ពីរ​គឺ​ជា​​ក្រុម​ទទួល​បាន​កៅអី​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែ​ក្រុម​ទាំង​ពីរ​ត្រូវ​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ​ដើម្បី​បង្ក្រប់កិច្ច។

​ការ​ប្រកួត​​ជម្រុះ​​ធ្វើ​តែ Online ​ប៉ុណ្ណោះ​ ដូច្នេះ​មាន​ន័យ​ថា ក្រុម​ទទួល​បាន​ជោគជ័យ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត៕

លទ្ធផល​​របស់​ក្រុម​កម្ពុជា

  • កម្ពុជា ១-២ មីយ៉ាន់ម៉ា វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤
  • កម្ពុជា ២-០ ព្រុយណេ វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤

កម្មវិធី​ប្រកួត​របស់​ក្រុម​កម្ពុជា

  • កម្ពុជា vs ទីម័រ​ខាង​កើត វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤
  • កម្ពុជា vs ថៃ វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤
ចំណុចទាក់ទង
អត្ថបទទាក់ទង
ក្រុម See You Soon ប៉ះ AP Bren ជា​ជើង​ឯក M5 វគ្គ៨ក្រុមចុងក្រោយ MSC 2024
ក្រុម See You Soon ប៉ះ AP Bren ជា​ជើង​ឯក M5 វគ្គ៨ក្រុមចុងក្រោយ MSC 2024
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
ក្រុម​អ្នក​ចម្បាំង​អង្គរ​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះ​តំបន់​អាស៊ី​
ក្រុម​អ្នក​ចម្បាំង​អង្គរ​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះ​តំបន់​អាស៊ី​
ក្រុមនារីអ្នកចម្បាំងអង្គរ ប៉ះ​ ឥណ្ឌូណេស៊ី ប្រជែង លេខ១ក្នុងពូល ​ជម្រុះតំបន់អាស៊ី យប់នេះ
ក្រុមនារីអ្នកចម្បាំងអង្គរ ប៉ះ​ ឥណ្ឌូណេស៊ី ប្រជែង លេខ១ក្នុងពូល ​ជម្រុះតំបន់អាស៊ី យប់នេះ