ក្រុមអត្តពលិកអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Angkor Warriors ទាំងបុរស និងនារី នឹងទៅប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក World Esports Championships 2025 លើវិញ្ញាសា Mobile Legends Bang Bang នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៣ ដល់ ទី៧ ខែធ្នូ ឆ្នាំ ២០២៥។
ក្រុមបុរសកម្ពុជា
ក្រុម Angkor Worriors បុរសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតជម្រុះនៅតំបន់អាស៊ាន ដោយបានយកក្រុមឥណ្ឌូណេស៊ី ឡាវ វៀតណាម ហ្គាំ និង ហ្វីលីពីន ដើម្បីទទួលបានកៅអី ឡើងមកកាន់ជុំចុងក្រោយ។

នៅជុំចុងក្រោយមានក្រុមជម្រើសជាតិ ១៦ ក្រុមដែលសុទ្ធតែក្រុមខ្លាំងជ្រើសរើសមកពីគ្រប់តំបន់។ ក្រុមទាំង ១៦ ត្រូវបានបែងចែកជា ៤ ពូល ហើយក្នុង ១ ពូលមាន ៤ក្រុម។ ក្រុមបុរសកម្ពុជា ស្ថិតនៅពូល B ជាមួយ នេប៉ាល់ បេឡារុស្ស និង ដូមីនិក។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែធ្នូ ឆ្នាំ ២០២៥ ហើយក្រុមលេខ ១ និងលេខ២ នៃពូលទាំង ៤ បានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយដែលស្វែងរកក្រុមឈ្នះឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្រុមចាញ់អស់ឱកាស។

ក្រុមនារីកម្ពុជា
ក្រុម Angkor Warriors នារីកម្ពុជា បានឡើងទៅជុំចុងក្រោយ ក្នុងនាមជាក្រុមលេខ ២ កាលវគ្គជម្រុះប្រចាំតំបន់អាស៊ាន។ ក្រុមនារីកម្ពុជា បានឈ្នះក្រុមនារីឡាវ ព្រុយណេ ទីម័រខាងកើត នៅវគ្គសន្សំពិន្ទុក្នុងពូល និងបានបន្តឈ្នះ ហ្វីលីពីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់ ម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២ បានកៅអីឡើងទៅជុំចុងក្រោយ។

នៅជុំចុងក្រោយមានក្រុមជម្រើសជាតិនារី ១២ ក្រុមចូលរួមប្រកួតដែលត្រូវបានបែងចែកជា ៤ ពូល ហើយក្នុង ១ ពូលមាន ៣ ក្រុម។ សម្រាប់ក្រុមនារីកម្ពុជា ស្ថិតនៅពូល C ជាមួយ ម៉ុងហ្គោលី និង កូឡុំប៉ី។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលសម្រាប់ក្រុមនារី នៅថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ ២០២៥ ហើយក្រុមលេខ ១ និងលេខ ២ នៃពូលទាំង ៤ ត្រូវឡើងទៅវគ្គ ៨ ក្រុមចុងក្រោយដែលជាវគ្គខ្វែងរកក្រុមឈ្នះឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្រុមចាញ់អស់ឱកាស។

ជ័យលាភីផ្នែកបុរស
- ក្រុមលេខ១៖ ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន់ ៣២៥០០ដុល្លារ
- ក្រុមលេខ២៖ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ១៩៥០០ដុល្លារ
- ក្រុមលេខ៣៖ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់ ១៣០០០ដុល្លារ
ជ័យលាភីផ្នែកនារី
- ក្រុមលេខ១៖ ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន់ ១៧៥០០ដុល្លារ
- ក្រុមលេខ២៖ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ១០៥០០ដុល្លារ
- ក្រុមលេខ៣៖ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់ ៧០០០ដុល្លារ
ក្រុមអត្តពលិកអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Angkor Warriors ទាំងបុរស និងនារី នឹងទៅប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) ទទួលបានចំណាត់ថ្នាក់លេខ ១ សម្រាប់ការប្រកួតជើងឯកពិភពលោក
ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក លើកទី១៦ (IESF – 16th World Esports Championship 2024) វិញ្ញាសា
