នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរ បានធ្វើដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន (China-ASEAN Esports Competition) លើកទី២ នៅទីក្រុងណាន់នីង ប្រទេសចិន។

នៅពេលជូនដំណើរប្រតិភូឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា សហព័ន្ធបានបញ្ជូនក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរចំនួន ២ ក្រុម ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន លើកទី២ ឆ្នាំ២០២៥ លើវិញ្ញាសា Mobile Legends Bang Bang និង Valorant ចាប់ពីថ្ងៃទី១៥ ដល់ទី២០ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងសៀងហៃ ប្រទេសចិន។

លោកបានបញ្ជាក់ថា ៖«កាលលើកទី១ ឆ្នាំ ២០២៤ ក្រុមកម្ពុជាយើងបានឈ្នះជើងឯក ដូច្នេះសម្រាប់ការចូលរួមប្រកួត លើកទី២ ឆ្នាំនេះ យើងសង្ឃឹមច្រើន ក្នុងការឈានទៅដល់ដណ្តើមបានមេដាយទៀត»។

ប្រទេសចូលរួមសម្រាប់វិញ្ញាសា BLBB គឺ ពូល A៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និង ទីម័រខាងកើត ខណៈ ពូល B៖ ចិន កម្ពុជា ឡាវ ហ្វីលីពីន និង វៀតណា។ ចំពោះវិញ្ញាសា Valorant គឺ ពូល កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង ថៃ ខណៈពូល B មាន ចិន ព្រុយណេ មីយ៉ាន់ម៉ា និង ឡាវ៕



ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសា Mobile Legends Bang Bang ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន

នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរ បានធ្វើដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន

ក្រុមកម្ពុជាបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៤ (China-ASEAN Esports Competition)

អ្នកស្រី ស៊ី វណ្ណា និងស្វាមីបានយកបាច់ផ្កាទៅទទួលកូនប្រុសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា