ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) ទទួលបានចំណាត់ថ្នាក់លេខ ១ សម្រាប់ការប្រកួតជម្រុះ ជើងឯកពិភពលោក IESF Esports World Championship ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥ លើវិញ្ញាសា Moblie Legends Bang Bang។

កម្ពុជា ស្ថិតនៅពូល B ជាមួយ ឥណ្ឌូណេស៊ី វៀតណាម ឡាវ និង កោះហ្គាំ ខណៈពូល A មាន ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ ព្រុយណេ និងទី ម័រខាងកើត។ បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូល កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងពូល B ហើយបានឡើងទៅវគ្គខ្វែងប៉ះ ហ្វីលីពីន ដែលជាក្រុមលេខ ១ ក្នុងពូល A។

នៅវគ្គខ្វែងជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជា បានឈ្នះ ហ្វីលីពីន ដោយលទ្ធផល ២-០ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជួប ឥណ្ឌូណេស៊ី សាថ្មី ដែលជាក្រុមនៅពូលជាមួយគ្នា។ ទីបំផុត កម្ពុជា បានយកឈ្នះ ឥណ្ឌូណេស៊ី ដោយលទ្ធផល ២-១ ដែលជាការសងសឹកបានសម្រេច ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ១ បានកៅអីឡើងទៅជុំចុងក្រោយដែលជាវគ្គចែកពូល។ សូមបញ្ជាក់ថា នៅវគ្គសន្សំពិន្ទុក្នុងពូល កម្ពុជា បានចាញ់ ឥណ្ឌូណេស៊ី ១-២។

ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IESF) មិនបានប្រកាសលំអិត ការប្រកួតជុំចុងក្រោយឡើយ គឺនៅមិនទាន់ដឹងរៀបចំនៅប្រទេសណា ថ្ងៃខែណា និងមានក្រុមប៉ុន្មានចូលរួមប្រកួត។ សូមរង់ចាំតាមដានព័ត៌មានលំអិតនៅពេលក្រោយ៕
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) ទទួលបានចំណាត់ថ្នាក់លេខ ១ សម្រាប់ការប្រកួតជើងឯកពិភពលោក
ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក លើកទី១៦ (IESF – 16th World Esports Championship 2024) វិញ្ញាសា
សហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា (EFC) ប្រឆាំងនឹងការសម្រេចរបស់គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ MSC 2024 នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត
