menu
close បិទ
ក្រុម​កីឡា​អេឡិចត្រូនិក​​កម្ពុជាទាំង​បុរស និង​នារី ទៅ​​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​ម៉ាឡេស៊ី

ក្រុម​អត្តពលិក​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា Angkor Warriors ​ទាំង​បុរស និង​នារី ​នឹង​​ទៅ​​ប្រកួត​កីឡា​អេឡិចត្រូនិក​ជើង​ឯក​ពិភព​លោក World Esports Championships 2025 លើ​វិញ្ញាសា Mobile Legends Bang Bang នៅ​ប្រទេស​ម៉ាឡេស៊ី ចាប់​ពី​ថ្ងៃ​ទី​៣ ដល់ ទី៧ ខែ​ធ្នូ ឆ្នាំ ២០២៥។

ក្រុម​បុរស​កម្ពុជា

ក្រុម Angkor Worriors ​បុរសកម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ពី​ការ​ប្រកួត​ជម្រុះ​នៅ​តំបន់​អាស៊ាន ដោយ​បាន​យកក្រុម​ឥណ្ឌូណេស៊ី ឡាវ វៀតណាម ហ្គាំ និង ហ្វីលីពីន ដើម្បី​ទទួល​បាន​កៅអី ​ឡើង​មក​កាន់​ជុំ​ចុង​ក្រោយ។

នៅ​ជុំ​ចុង​ក្រោយ​មានក្រុម​ជម្រើស​ជាតិ ១៦ ក្រុម​​ដែល​សុទ្ធតែ​ក្រុម​ខ្លាំង​ជ្រើស​រើស​មក​ពី​គ្រប់​តំបន់។ ក្រុម​ទាំង ១៦ ត្រូវ​បាន​បែង​ចែក​ជា ៤ ពូល ហើយ​ក្នុង​ ១ ពូល​មាន ៤​ក្រុម។ ក្រុម​បុរស​កម្ពុជា ស្ថិត​នៅ​ពូល B ជា​មួយ នេប៉ាល់ បេឡារុស្ស និង ដូមីនិក។

ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៥ ខែ​ធ្នូ ឆ្នាំ ២០២៥ ហើយ​ក្រុម​​លេខ ១ និង​លេខ២ នៃ​ពូល​ទាំង ៤ បាន​ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​​​ដែល​​​ស្វែង​រក​ក្រុម​ឈ្នះ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​ហើយ​​ក្រុម​ចាញ់អស់​ឱកាស។

ក្រុម​នារី​កម្ពុជា

​ក្រុម Angkor Warriors ​នារី​កម្ពុជា បាន​ឡើង​ទៅ​ជុំ​ចុង​ក្រោយ ក្នុង​នាម​ជា​ក្រុម​លេខ ២ កាល​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ាន។ ក្រុម​នារី​កម្ពុជា បានឈ្នះ​ក្រុម​នារី​ឡាវ ព្រុយណេ ទីម័រ​ខាង​កើត នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ និង​បាន​បន្ត​ឈ្នះ ហ្វីលីពីន នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​បាន​​ចាញ់ ម៉ាឡេស៊ី នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ បាន​កៅអី​ឡើង​ទៅ​ជុំ​ចុង​ក្រោយ។

​នៅ​ជុំ​ចុង​ក្រោយ​មាន​ក្រុម​ជម្រើស​ជាតិ​នារី​ ១២ ក្រុម​ចូល​រួម​ប្រកួត​ដែលត្រូវ​បាន​បែង​ចែក​ជា ៤ ពូល ហើយ​ក្នុង​ ១ ពូល​មាន ៣ ក្រុម។ សម្រាប់​ក្រុម​នារី​កម្ពុជា ស្ថិត​នៅ​ពូល C ជា​មួយ ម៉ុងហ្គោលី និង កូឡុំប៉ី។

ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​សម្រាប់​ក្រុម​នារី នៅ​ថ្ងៃ​ទី ​៣-៤ ខែ​ធ្នូ ឆ្នាំ ២០២៥ ហើយ​ក្រុម​លេខ ១ និង​លេខ ២ នៃ​ពូល​ទាំង ៤ ត្រូវ​ឡើង​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ដែល​ជា​វគ្គ​ខ្វែង​រកក្រុម​ឈ្នះ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ​ក្រុម​ចាញ់​អស់​ឱកាស។

ជ័យលាភី​​ផ្នែក​បុរស

  • ក្រុម​លេខ​១៖ ទទួល​បាន​ពាន មេដាយ​មាស និង​ប្រាក់​រង្វាន់ ៣២៥០០​ដុល្លារ
  • ក្រុម​លេខ​២៖ ទទួល​បានមេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់ ១៩៥០០​ដុល្លារ
  • ក្រុម​លេខ​៣៖ ទទួល​បាន​មេដាយ​សំរិទ្ធ និង​ប្រាក់​រង្វាន់ ១៣០០០​ដុល្លារ

ជ័យលាភី​​ផ្នែក​នារី

  • ក្រុម​លេខ​១៖ ទទួល​បាន​ពាន មេដាយ​មាស និង​ប្រាក់​រង្វាន់ ១៧៥០០​ដុល្លារ
  • ក្រុម​លេខ​២៖ ​ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់ ១០៥០០​ដុល្លារ
  • ក្រុម​លេខ​៣៖ ​ទទួល​បាន​មេដាយ​សំរិទ្ធ និង​ប្រាក់​រង្វាន់ ៧០០០​ដុល្លារ

ចំណុចទាក់ទង
អត្ថបទទាក់ទង
ក្រុម​កីឡា​អេឡិចត្រូនិក​​កម្ពុជាទាំង​បុរស និង​នារី ទៅ​​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​ម៉ាឡេស៊ី
ក្រុម​កីឡា​អេឡិចត្រូនិក​​កម្ពុជាទាំង​បុរស និង​នារី ទៅ​​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​ម៉ាឡេស៊ី
លទ្ធផលការ​ប្រកួតក្រុម Angkor Warrios ​បុរស និង​នារី ​ជម្រុះ​ជើង​ឯក​ពិភព​លោក ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍
លទ្ធផលការ​ប្រកួតក្រុម Angkor Warrios ​បុរស និង​នារី ​ជម្រុះ​ជើង​ឯក​ពិភព​លោក ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍
កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ជម្រុះ IESF Esports World Championship ឆ្នាំ ២០២៥ ប្រចាំ​តំបន់​អាស៊ាន
កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ជម្រុះ IESF Esports World Championship ឆ្នាំ ២០២៥ ប្រចាំ​តំបន់​អាស៊ាន
ប្រវត្តិ​សាស្ត្រ​ថ្មី! ក្រុម​នារី​អ្នក​ចម្បាំង​អង្គរ​​​ឈ្នះ​មេដាយ​ប្រាក់ ពីជើង​ឯក​ពិភព​លោក ២០២៤
ប្រវត្តិ​សាស្ត្រ​ថ្មី! ក្រុម​នារី​អ្នក​ចម្បាំង​អង្គរ​​​ឈ្នះ​មេដាយ​ប្រាក់ ពីជើង​ឯក​ពិភព​លោក ២០២៤