menu
close បិទ
សេចក្តី​ប្រកាស​ព័ត៌មាន​ពី​សហព័ន្ធ​កីឡា​​អេឡិចត្រូនិក​អាស៊ី​អាគ្នេយ៍

នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ ២០២៥ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ី​អាគ្នេយ៍ រួប​រួម និង​​ពង្រឹង​ខ្លួន​នៅ​​ទូទាំង​តំបន់។

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ី​អាគ្នេយ៍ (SEA EF) ត្រូវ​បាន​ដំណើរ​ការ​ជា​ផ្លូវ​ការ​ដោយ​រួម​ដៃ​គ្នា​ជា​មួយ​ប្រទេស​អាស៊ាន​ទាំង​១១ដោយ​មាន​បេសកកម្ម​រួម​គ្នា​​ដើម្បី​ភាព​រីក​ចម្រើន ការ​គាំទ្រ និង​ការបង្កើន​​កីឡា​អេឡិចត្រូនិក​នៅ​តំបន់​អាស៊ាន។

លោក Do Viet Hung

SEA EF ​ នឹង​បម្រើ​ជា​មជ្ឈមណ្ឌល​​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រព័ន្ធ​អេកូកីឡា​អេឡិច​ត្រូនិក​ទូទាំង​តំបន់​តាម​រយៈ​ធ្វើ​ការ​រួម​គ្នា​ជា​មួយ​ផលិតករ ​អ្នក​រៀបចំ​ព្រឹត្តិការណ៍ និង​​គ្រឹះ​ស្ថាន​អប់រំ។ ការ​កសាង​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់បណ្តុះ​បណ្តាល​សហគម ពង្រឹង​លីគ​អាជីព និង​​​បើក​ផ្លូវ​ទៅ​កាន់ឆាក​អន្តរជាតិ។ សហព័ន្ធ​ដាក់​គោល​ដៅ​បើក​ទ្វារ​សក្តានុពល​នៃ​កីឡា​អេឡិចត្រូនិក​​នៅ​តំបន់​អាស៊ាន។

សម្រាប់​គណៈកម្មការ​ប្រតិបត្តិ​អាណត្តិ​ទី​១ SEA EF ​មាន​មោទនភាព​​បង្ហាញ​សមាសភាព​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើ​ដូច​ខាង​ក្រោម៖

  • ប្រធាន៖ លោក Do Viet Hung (វៀតណាម)
  • អនុប្រធាន៖ Muhammad Naim Al Amin Bin Saharudin (ម៉ាឡេស៊ី)
  • អនុប្រធាន៖ Ng Chong Geng (សិង្ហបុរី)
  • សមាជិក៖ លោក Brian Lim (ហ្វីលីពីន) លោក  Camacho Ramos de Silva Pinto (ទីម័រខាង​កើត)។

គណៈកម្មការ​ប្រតិបត្តិ​នឹង​រួម​ដៃគ្នា​ធ្វើ​ឲ្យ​វិស័យ​កីឡា​អេឡិចត្រូនិក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​កាន់​តែ​​រីក​ចម្រើន​នា​ថ្ងៃ​អនាគត។

សមាជិក​ទាំង ១១ មាន​ដូច​ខាង​ក្រោម៖

  • សមាគម​កីឡា​អេឡិចត្រូនិក​ព្រុយណេ (ESB)
  • សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC)
  • សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ឥណ្ឌូណេស៊ី (PBESI)
  • សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ឡាវ (LESF)
  • សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ម៉ាឡេស៊ី (MESF)
  • សហព័ន្ធ​កីឡា​អេឡិចត្រូនិក​មីយ៉ាន់ម៉ា (MESF)
  • អង្គការ​អេឡិចត្រូនិក​​ហ្វីលីពីន (PESO)
  • សមាគម​កីឡា​អេឡិចត្រូនិក​​សិង្ហបុរី (SGEA)
  • សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ថៃ (TESF)
  • សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ទីម័រ​ខាង​កើត (FDETL)
  • សមាគមកីឡា​អេឡិចត្រូនិក និងកម្សាន្ត​វៀតណាម (VIRESA)

តាម​រយៈ​ដំណើការ​ជា​ផ្លូវ​ការ​នេះ សហព័ន្ធ SEA EF ​បាន​កំណត់​គោល​ដៅ​​សម្រាប់​សករាជ្យ​ថថ្មី​នៃ​ការ​រីក​ចម្រើន កិច្ច​សហប្រតិបត្តិការ និង​ធានា​បាន​ថា អាស៊ី​អាគ្នេយ៍​គឺ​ជា​តំបន់​មួយ​ដែល​មាន​កីឡា​អេឡិចត្រូនិក​អស្ចារ្យ​បំផុត​នៅ​ក្នុង​ពិភព​លោក៕

អត្ថបទទាក់ទង
សេចក្តី​ប្រកាស​ព័ត៌មាន​ពី​សហព័ន្ធ​កីឡា​​អេឡិចត្រូនិក​អាស៊ី​អាគ្នេយ៍
សេចក្តី​ប្រកាស​ព័ត៌មាន​ពី​សហព័ន្ធ​កីឡា​​អេឡិចត្រូនិក​អាស៊ី​អាគ្នេយ៍