ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសា Mobile Legends Bang Bang ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ ២០២៥ នៅប្រទេសចិន ដែលបានបញ្ចប់កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៥។

នៅវគ្គសន្សំពិន្ទុក្នុងពូល កម្ពុជា ទទួលស្ថិតនៅចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីឈ្នះ វៀតណាម ១-០, ចាញ់ ចិន ០-១, ឈ្នះ ឡាវ ១-០ និង ឈ្នះ ហ្វីលីពីន ១-០ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជា បានយកឈ្នះ មីយ៉ាន់ម៉ា ដោយលទ្ធផល ២-០ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជួបម្ចាស់ផ្ទះចិន សាជាថ្មី។ កម្ពុជា នៅតែមិនអាចយកឈ្នះចិនទៀត ដោយបានចាញ់ ក្នុងលទ្ធផល ០-២ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ២ (មេដាយប្រាក់) ខណៈ ចិន បានក្លាយជាជើងឯក (មេដាយមាស)។

នេះជាឆ្នាំទី២ ដែលកម្ពុជា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន បន្ទាប់ពីចូលរួមប្រកួតលើកទី១កាលពីឆ្នាំ ២០២៤ កម្ពុជា បានឈ្នះជើងឯក។

សូមបញ្ជាក់ថា សម្រាប់វិញ្ញាសា Valorant ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល៕





ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ២ លើវិញ្ញាសា Mobile Legends Bang Bang ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន

នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរ បានធ្វើដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន

ក្រុមកម្ពុជាបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៤ (China-ASEAN Esports Competition)

អ្នកស្រី ស៊ី វណ្ណា និងស្វាមីបានយកបាច់ផ្កាទៅទទួលកូនប្រុសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា