menu
close បិទ
កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ជម្រុះ IESF Esports World Championship ឆ្នាំ ២០២៥ ប្រចាំ​តំបន់​អាស៊ាន

ក្រុម​កីឡាអេឡិចត្រូនិក​កម្ពុជា អ្នក​ចម្បាំង​អង្គរ (Angkor Warriors) ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ សម្រាប់​ការ​ប្រកួត​ជម្រុះ ជើង​ឯក​ពិភព​លោក IESF Esports World Championship ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥ លើ​វិញ្ញាសា Moblie Legends Bang Bang។

កម្ពុជា ស្ថិត​នៅ​ពូល B ជា​មួយ ឥណ្ឌូណេស៊ី វៀតណាម ឡាវ និង​ កោះ​ហ្គាំ ខណៈ​ពូល A មាន ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ ព្រុយណេ និង​ទី ​ម័រ​ខាង​កើត។ បន្ទាប់​ពី​ចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​២​ ក្នុង​ពូល B ហើយ​បាន​ឡើង​ទៅ​វគ្គ​ខ្វែង​ប៉ះ ហ្វីលីពីន ដែល​ជា​ក្រុម​លេខ​ ១ ​ក្នុង​ពូល A។

នៅ​វគ្គ​ខ្វែង​ជា​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កម្ពុជា បាន​ឈ្នះ ហ្វីលីពីន ដោយ​លទ្ធផល ២-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ជួប​ ​ឥណ្ឌូណេស៊ី សាថ្មី​ ដែល​ជា​ក្រុម​នៅ​ពូល​ជា​មួយ​គ្នា។ ទី​បំផុត កម្ពុជា បាន​យក​ឈ្នះ ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ២-១ ដែល​ជា​ការ​សង​សឹក​បាន​សម្រេច ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ បាន​កៅអី​ឡើង​ទៅ​ជុំ​​ចុង​ក្រោយ​ដែល​ជា​វគ្គ​ចែក​ពូល។ សូម​បញ្ជាក់​ថា នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល កម្ពុជា បាន​ចាញ់ ឥណ្ឌូណេស៊ី ១-២។

ទោះ​បី​ជា​យ៉ាង​ណា រហូត​ដល់​ពេល​នេះ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ (IESF) មិន​បាន​ប្រកាស​លំអិត​ ការ​ប្រកួត​ជុំ​ចុង​ក្រោយ​​ឡើយ គឺ​​នៅ​​មិន​ទាន់​ដឹង​រៀប​ចំ​នៅ​ប្រទេស​ណា ថ្ងៃ​ខែ​ណា និង​មាន​ក្រុម​ប៉ុន្មាន​ចូល​រួម​ប្រកួត។ សូម​រង់​ចាំ​តាម​ដាន​ព័ត៌មាន​លំអិត​នៅ​ពេល​ក្រោយ៕

ចំណុចទាក់ទង
អត្ថបទទាក់ទង
លទ្ធផលការ​ប្រកួតក្រុម Angkor Warrios ​បុរស និង​នារី ​ជម្រុះ​ជើង​ឯក​ពិភព​លោក ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍
លទ្ធផលការ​ប្រកួតក្រុម Angkor Warrios ​បុរស និង​នារី ​ជម្រុះ​ជើង​ឯក​ពិភព​លោក ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍
កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ជម្រុះ IESF Esports World Championship ឆ្នាំ ២០២៥ ប្រចាំ​តំបន់​អាស៊ាន
កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ជម្រុះ IESF Esports World Championship ឆ្នាំ ២០២៥ ប្រចាំ​តំបន់​អាស៊ាន
ប្រវត្តិ​សាស្ត្រ​ថ្មី! ក្រុម​នារី​អ្នក​ចម្បាំង​អង្គរ​​​ឈ្នះ​មេដាយ​ប្រាក់ ពីជើង​ឯក​ពិភព​លោក ២០២៤
ប្រវត្តិ​សាស្ត្រ​ថ្មី! ក្រុម​នារី​អ្នក​ចម្បាំង​អង្គរ​​​ឈ្នះ​មេដាយ​ប្រាក់ ពីជើង​ឯក​ពិភព​លោក ២០២៤
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024