សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកប្រចាំតំបន់អាស៊ីអាគ្នេហ៍ជាលើកដំបូង Exprez Mekong Warriors Invitations 2025 នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២ ដល់ ទី៦ ខែកក្កដា ឆ្នាំ ២០២៥ នៅផ្សារទំនើប ជីប ម៉ុង។

ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិប្រចាំតំបន់អាស៊ាន Exprez Mekong Warriors Invitations 2025 លើកដំបូងដែលមាន ៥ ប្រទេសចូលរួមប្រកួត។ ការប្រកួតមាន២ដំណាក់កាល។ ដំណាក់កាលទី១ ជម្រុះវគ្គ Online ដែលប្រទេសកម្ពុជា វៀតណាម ឡាវ និង សិង្ហបុរី មានក្រុមចំនួន ២១៩ បានចុះឈ្មោះចូលរួមប្រកួត។ ជាលទ្ធផលមាន ក្រុមកម្ពុជា ២ បានឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយ។

ដំណាក់កាលទី២ វគ្គ Offline នៅប្រទេសកម្ពុជាដែលម្ចាស់ផ្ទះកម្ពុជា ដាក់ក្រុមរង់ចាំស្រាប់ចំនួន ៣ ក្រុម និង២ក្រុមទៀតដែលបានជាប់វគ្គជម្រុះ ខណៈប្រទេសសិង្ហបុរី វៀតណាម និង ឡាវ មិនមានក្រុមជាប់វគ្គជម្រុះទេ ប៉ុន្តែប្រទេសទាំង៣មាន១ក្រុមម្នាក់ត្រូវបានអញ្ជើញឲ្យចូលរួមតែម្តង។ ដូច្នេះវគ្គនេះមាន ៨ ក្រុមសម្រាប់ការប្រកួតនៅលើឆាកផ្ទាល់ក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី ៣ ដល់ ទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១។

ជាលទ្ធផល ក្រុមកម្ពុជា CFU Gaming បានក្លាយជាម្ចាស់ជើងឯកដែលបានក្លាយជាពានរង្វាន់អន្តរជាតិលើកដំបូងរបស់ក្រុមកម្ពុជាមួយនេះ។

ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានលើកឡើងថា ការប្រកួតនេះពិតជាសំខាន់ដើម្បីក្រុមកម្ពុជាមានឱកាសបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ និងជាការត្រៀមខ្លួនសម្រាប់កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។ ទោះបីជាយ៉ាងណា នេះមិនមែនជាកម្មវិធីតែមួយ មុនកីឡាស៊ីហ្គេម នៅថៃ មកដល់នោះទេ ប៉ុន្តែនៅមានកម្មវិធីប្រកួតជាច្រើនទៀតសម្រាប់ក្រុមកម្ពុជាចូលរួមប្រកួត ដើម្បីបង្កើនបទពិសោធ។

ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្តេជ្ញាបំពេញចិត្តតាមក្រុមកីឡាករអេឡិចត្រូនិកកម្ពុជាដែលចង់ឲ្យមានក្រុមកីឡាករអេឡិចត្រូនិកខ្លាំងៗពីប្រទេសផ្សេងៗមកប្រកួតនៅប្រទេសកម្ពុជា។

អ្នកឧកញ៉ាបានបញ្ជាក់ថា ការប្រកួតអន្តរជាតិនេះមិនទាន់គ្រប់គ្រាន់សម្រាប់ប្អូនៗកីឡាករដែលត្រៀមខ្លួនមុនកីឡាស៊ីហ្គេមមកដល់ទេ។ អ្នកឧកញ៉ាបានដឹងថា ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជា ចង់ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងជាងនេះទៀតពោលគឺមានក្រុមខ្លាំងៗមកចូលរួមប្រកួត។ ជាក់ស្តែងមិនមានក្រុមមកពីប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី ឬម៉ាឡេស៊ីទេ។ នេះជាព្រឹត្តិការណ៍អន្តរជាតិលើកដំបូងដែលប្រទេសកម្ពុជារៀបចំ ដូច្នេះនៅមិនទាន់មានក្រុមខ្លាំងគ្រប់គ្រាន់ទេ ប៉ុន្តែអ្នកឧកញ៉ាប្តេជ្ញាបន្តជួយឧបត្ថម្ភគាំទ្រទៀតដើម្បីបន្តនិរន្តភាពនៃព្រឹត្តិការណ៍ប្រកួត ហើយនឹងនាំយកក្រុមខ្លាំងៗមកពីប្រទេសផ្សេងចូលរួម។
ក្រុមដែលបានចូលរួមប្រកួតនៅឆ្នាំ ២០២៥ កម្ពុជាមានក្រុម CFU Gaming, Galaxy Legends , PRO Esports ដែលជាក្រុមខ្លាំងឈរចាំ ខណៈក្រុម Team Flash KH និង Team Max បានឡើងមកក្នុងនាមជាក្រុមជាប់វគ្គជម្រុះ។ ក្រុម Leon Esports របស់ប្រទេសឡាវ។ ក្រុម Legion Esports របស់ប្រទេស វៀតណាម និងក្រុម RSG Singapore របស់សិង្ហបុរី។ ក្រុមទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានប្រាក់រង្វាន់ ៦ ពាន់ដុល្លារ លេខ ២ ទទួលបាន ៣ ពាន់ដុល្លារ និងលេខ៣ ទទួលបាន ២ ពាន់ដុល្លារ ហើយក្រុមលេខ ៤ ដល់លេខ ៨ ក៏ទទួលបានប្រាក់ឧបត្ថម្ភដែរ៕








សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកប្រចាំតំបន់អាស៊ីអាគ្នេហ៍ជាលើកដំបូង

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់បន្ថែមពីគោលបំណងដែលតម្រូវឲ្យមានការដាក់ពាក្យស្នើសុំរៀបចំការប្រកួតកីឡាអេឡិចត្រូនិក មកកាន់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សហព័ន្ធបានទទួលស្គាល់ក្រុម DUCK RICE ESPORTS

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា សហព័ន្ធបានទទួលស្គាល់ក្លឹប SE7EN E-SPORT ខេត្តបាត់ដំបង