menu
close បិទ
ក្រុម​អ្នក​ចម្បាំង​អង្គរ​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះ​តំបន់​អាស៊ី​

ក្រុម​អត្តពលិក​​អេឡិចត្រូនិក​អ្នកចម្បាំងអង្គរ (Angkor Warrior) តំណាងដោយក្រុម​កីឡាករ See You Soon  សម្រាប់​វិញ្ញាសា Mobile Legends: Bang Bang ​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជួប​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី បន្ទាប់​ពី​​ចប់ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ។

ក្នុង​យុទ្ធនាការ​ជម្រុះ​តំបន់អាស៊ី-អូសេអានី​ដើម្បី​ស្វែង​រក​កៅអី​ទៅ​កាន់ការប្រកួត កីឡាអេឡិចត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ (IESF –16th World Esport Championship 2024) នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រុម​អ្នក​ចម្បាំង​អង្គរ​បាន​​ចាញ់​ មីយ៉ាន់ម៉ា ១-២ ប៉ុន្តែ​៣​ប្រកួត​ចុង​ក្រោយ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល កម្ពុជា​បាន​យក​ឈ្នះ ព្រុយណេ ២-០, ឈ្នះ​ទីម័រ​ខាង​កើត ២-០ និង​ឈ្នះ ថៃ ២-០។ ដូច្នេះ​កម្ពុជា​ឈ្នះ​៣​ប្រកួត និង​ចាញ់១​ប្រកួត រក​បាន​៩ពិន្ទុ ស្ថិត​នៅ​លេខ​២​ក្នុងតារាង​ពិន្ទុ​ពូល A។

ចំណែក ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា ឆ្លង​កាត់​៤​ប្រកួត ឈ្នះ​ទាំង​៤​ប្រកួត រក​បាន​១២​ពិន្ទុ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល A។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង មីយ៉ាន់ម៉ា បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រដូច​គ្នា ដែល​ក្រុម​មីយ៉ាន់ម៉ា ប៉ះ​ក្រុម​លេខ​២​ក្នុង​ពូល B គឺ​ ឥណ្ឌូណេស៊ី​ ខណៈ​កម្ពុជា​ប៉ះ​ក្រុម​លេខ​១​ក្នុង​ពូលB គឺ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី។

ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៤ ចាប់​ពី​វេលា​ម៉ោង​៥​ល្ងាច។

ល​ផ្តាច់​ព្រ័ត្រ។ ក្រុម​​ឈ្នះ​​ទាំង​ពីរ​គឺ​ជា​​ក្រុម​ទទួល​បាន​កៅអី​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែ​ក្រុម​ទាំង​ពីរ​ត្រូវ​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ​ដើម្បី​បង្ក្រប់កិច្ច។

​ការ​ប្រកួត​​ជម្រុះ​​ធ្វើ​តែ Online ​ប៉ុណ្ណោះ​ ដូច្នេះ​មាន​ន័យ​ថា ក្រុម​ទទួល​បាន​ជោគជ័យ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត៕

ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • កម្ពុជា vs ម៉ាឡេស៊ី
  • មីយ៉ាន់ម៉ា vs ឥណ្ឌូណេស៊ី
ចំណុចទាក់ទង
អត្ថបទទាក់ទង
ក្រុម See You Soon ប៉ះ AP Bren ជា​ជើង​ឯក M5 វគ្គ៨ក្រុមចុងក្រោយ MSC 2024
ក្រុម See You Soon ប៉ះ AP Bren ជា​ជើង​ឯក M5 វគ្គ៨ក្រុមចុងក្រោយ MSC 2024
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
ក្រុម​អ្នក​ចម្បាំង​អង្គរ​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះ​តំបន់​អាស៊ី​
ក្រុម​អ្នក​ចម្បាំង​អង្គរ​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះ​តំបន់​អាស៊ី​
ក្រុមនារីអ្នកចម្បាំងអង្គរ ប៉ះ​ ឥណ្ឌូណេស៊ី ប្រជែង លេខ១ក្នុងពូល ​ជម្រុះតំបន់អាស៊ី យប់នេះ
ក្រុមនារីអ្នកចម្បាំងអង្គរ ប៉ះ​ ឥណ្ឌូណេស៊ី ប្រជែង លេខ១ក្នុងពូល ​ជម្រុះតំបន់អាស៊ី យប់នេះ