កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជូនដំណើរក្រុមកីឡាការិនីអេឡិចត្រូនិកកម្ពុជា CFU Serendipity ទៅចូលរួមប្រកួតព្រឹត្តិការណ៍ World Championship of the Female MLBB (MWI) និងក្រុមបុរស CFU Gaming ប្រកួតព្រឹត្តិការណ៍ MLBB Mid Season Cup (MSC) ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ក្រុមនារី CFU Serendipity បានចេញដំណើរទៅនៅល្ងាចថ្ងៃទី១២ ខែកក្កដា ដើម្បីចូលរួមប្រកួត MWI ពីថ្ងៃទី ១៥ ដល់ ទី១៩ ខែកក្កដា នៅរាជធានីរីយ៉ាត ព្រះរាជណាចក្រអារ៉ាប៊ីសាអ៊ូឌីត។ ចំណែកក្រុម បុរស CFU Gaming នឹងចេញដំណើរទៅសប្តាហ៍ក្រោយ ដើម្បីប្រកួតចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ នៅអារ៉ាប៊ីសាអ៊ូឌីតដូចគ្នា។ សូមជូនពរឲ្យក្រុមទាំងពីរទទួលបានជោគជ័យ និងសមិទ្ធផលជូនជាតិ៕





សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សហព័ន្ធបានទទួលស្គាល់ក្រុម Vigor Apex ជាសមាជិកក្រុមកីឡាអេឡិចត្រូនិក
ការប្រកួតកីឡាអេឡិចត្រូនិកលីគនារីកម្ពុជា Queen Legends រដូវកាលទី២ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ទី១៩ ខែតុលា ឆ្នាំ ២០២៥ ដោយមានក្រុមនារីចំនួន ៨ ចូលរួមប្រកួត
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សហព័ន្ធបានទទួលស្គាល់ក្រុម EARTH WARRIOR ជាសមាជិក
ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជូនដំណើរក្រុមកីឡាការិនីអេឡិចត្រូនិកកម្ពុជា
