ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Team SV X បានក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតជម្រុះថ្នាក់ជាតិលើវិញ្ញាសា Honor of Kings ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ China-ASEAN Esports Competition 2024 រៀបចំដោយ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី នៅទីក្រុងណាននីង ប្រទេសចិន។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម Team SY X បានយកឈ្នះក្រុម Droar Honor ដោយលទ្ធផល ២-០ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួប Team Max ដែលបានយកឈ្នះក្រុម Pro Esports ដោយលទ្ធផល ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពិតជាតឹងតែងខ្លាំងមែនទែនដោយក្រុមទាំងពីរបានប្រើពេលរហូតដល់៥ហ្គេមទើបរកឃើញក្រុមឈ្នះ គឺ Team SY X បានយកឈ្នះក្រុម Team Max ក្នុងលទ្ធផល ៣ ទល់នឹង២។ ព្រឹត្តិការណ៍ China-ASEAN Esports Competition គ្រោងធ្វើនៅខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តណាន់នីង ដែលមានប្រទេសអាស៊ាន និងចិន ចូលរួមប្រកួតក្នុងពានរង្វាន់អន្តរជាតិនេះ៕

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី«កំណែទម្រង់ការផ្សព្វផ្សាយ និងការអត្ថាធិប្បាយលើកីឡាអេឡិចត្រូនិកកម្ពុជា»
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាស្នើឲ្យម្ចាស់ គណនី ផេកហ្វេសប៊ុក (Page) និងគេហទំព័រ (Website) និងប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងគណៈកម្មការរប្រតិបត្តិបានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារ
រាជធានីភ្នំពេញ ថ្ងៃទីសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សមាគមវប្បធម៌ចិន និងក្រុមហ៊ុន អេជី ថេកណូឡូជី អ៊ិនវេសមិន ឯ.ក
