សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ចប់វគ្គជម្រើសរើសកីឡាករតំណាងកម្ពុជាដើម្បីទៅចូលរួមប្រកួតពានរង្វាន់អន្តរជាតិ IFel Southeast Asia Championship 2024 ទាំងពីរវិញ្ញាសានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
កីឡាករ ទឹម វង្សរ៉ាវុធ បានតំណាងកម្ពុជាលើវិញ្ញាសា eFootball-Console បន្ទាប់ពីបានយកឈ្នះលើកីឡាករ សុខ ចន្ទឌីណា នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៦ ខែសីហា។
ជាមួយគ្នានេះ កីឡាករ តាំង វិសាល បានតំណាងអោយកម្ពុជា លើវិញ្ញាសា eFootball-Mobile បន្ទាប់ពីបានយកឈ្នះកីឡាករ ផន ណាវីត នៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាករជម្រើសជាតិកម្ពុជាលើវិញ្ញាសាទាំងពីរនឹងធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមប្រកួតពានរង្វាន់ IFeL Asia Championship 2024 ចាប់ពីថ្ងៃទី២៣ដល់ទី២៥ ខែសីហា ឆ្នាំ២០២៤នៅសាល Point Arena ក្នុងទីក្រុងហ្សាកាតា។ ការប្រកួតនេះមាន១០ប្រទេសចូលរួមគឺម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម ព្រុយណេ ថៃ មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង៕
សហព័ន្ធបានទទួលស្គាល់ក្រុម YOUNG BROTHERS ESPORTS ជាសមាជិកក្រុមកីឡាអេឡិចត្រូនិក របស់សហព័ន្ធជាតិ។
សហព័ន្ធបានទទួលស្គាល់ក្រុម FLASH Entertainment (Cambodia) Co., Ltdជាសមាជិកក្រុមកីឡាអេឡិចត្រូនិក របស់សហព័ន្ធជាតិ
សហព័ន្ធបានទទួលស្គាល់ក្រុម ORIS ESPORTS ជាសមាជិកក្រុមកីឡាអេឡិចត្រូនិក របស់សហព័ន្ធជាតិ។
គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ បានសម្រេចដាក់ប្រភេទកីឡាអេឡិចត្រូនិកលើវិញ្ញាសា