menu
close បិទ
កម្មវិធី​ប្រកួត​កីឡាអេឡិចត្រូនិក​ជម្រុះ៣​វិញ្ញាសា​ទៅ​ប្រកួត​ក្រៅ​ប្រទេស

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​កំពុង​រៀបចំ​ការ​ប្រកួត​ជម្រុះ​ថ្នាក់​ជាតិ​លើ​៣​វិញ្ញាសា​ដើម្បី​ស្វែង​រក​ក្រុម​តំណាង​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​​ក្នុង​ឆ្នាំ​២០២៤។

វិញ្ញាសា Honor of Kings

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​នឹង​បញ្ជូន​ក្រុម​តំណាង​កម្ពុជា​លើ​វិញ្ញាសា​ Honor of Kings ទៅ​ចូល​រួម​ប្រកួត​កីឡា​អេឡិចត្រូនិក​ជើងឯកចិន-អាស៊ាន (China-ASEAN Esports Competition ឆ្នាំ​២០២៤ ​នៅ​ប្រទេស​ចិន។

ការ​ប្រកួត​ជម្រុះ​​បាន​ធ្វើ​កាល​ពី​​ថ្ងៃ​ទី​១១ ខែ​សីហា ហើយ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៤។

ពេល​នេះ​ការ​ប្រកួត​ជម្រុះ​បាន​បញ្ចប់ និង​រកឃើញ​ក្រុម​៤​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើត​គឺ Droar Honor, Team SVX, Pro Esports និង Team Max។

វិញ្ញាសា Mobile Legends Bang Bang

សហព័ន្ធ​កីឡ​អេឡិចត្រូនិក​កម្ពុជា​ក៏​ត្រូវ​បញ្ជូន​ក្រុម​ទៅ​ចូល​រួម​ប្រកួតកីឡា​អេឡិចត្រូនិក​ជើងឯកចិន-អាស៊ាន (China-ASEAN Esports Competition ឆ្នាំ​២០២៤ ​នៅ​ប្រទេស​ចិន។ ការ​ប្រកួត​ជម្រុះ​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ខណៈ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៤។

វិញ្ញាសា eFootball

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ត្រូវ​ការ​កីឡាករ​២​រូប​តំណាង​ឲ្យ​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​ជើង​ឯក​ IFel Southeast Asia Championship 2024 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនណេស៊ី វិញ្ញាសា eFootball-console  និង eFootball-Mobile ។

បើកការ​ចុះឈ្មោះចាប់ពីម៉ោង ៧យប់ ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤។ វិញ្ញាសា  eFootball-Mobile ចាប់​ប្រកួត​ជម្រុះ​វគ្គ​៦៤​រូប​នៅ​ថ្ងៃទី​១៤ ខែ​សីហា ខណៈ​ការ​ប្រកួត​ជម្រុះ​វិញ្ញាសា eFootball-console វគ្គ​៦៤​រូប នៅ​ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ​២០២៤។

ការ​ប្រកួត​វគ្គ​១៦​រូប​ចុង​ក្រោយ​ដើម្បី​រក​ជើង​ខ្លាំង​៤​រូប​ចុង​ក្រោយ ទាំង​ពីរ​វិញ្ញាសា​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ហើយ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ ទាំង​ពីរវិញ្ញាសា​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤។ សូម​តាម​ដាន​ព័ត៌មាន​បច្ចុប្បន្នភាព​បន្ថែម​ទៀត៕

អត្ថបទទាក់ទង
YOUNG BROTHERS ESPORTS
YOUNG BROTHERS ESPORTS
FLASH Entertainment
FLASH Entertainment
ORIS ESPORTS
ORIS ESPORTS
កីឡា E-Sports វិញ្ញាសា MLBB ត្រូវ​បាន​ដាក់​ក្នុង​ការ​ប្រកួត​​កីឡា​ជាតិ​ជន​ពិការ​ លើកទី២
កីឡា E-Sports វិញ្ញាសា MLBB ត្រូវ​បាន​ដាក់​ក្នុង​ការ​ប្រកួត​​កីឡា​ជាតិ​ជន​ពិការ​ លើកទី២