ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងក្រុមហ៊ុន WOWNOW & U Mall បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់ WOWNOW & U Mall League រដូវកាលទី៣ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលមានការអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
គោលបំណងនៃការរៀបចំពានរង្វាន់ WOWNOW & U Mall League ដើម្បីរួមចំណែកជំរុញ និងអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាឲ្យរីកចម្រើនឈានដល់កម្រិតស្តង់ដាអន្តរជាតិ។ កាលពីរដូវកាលទី១ WOWNOW & Prince Mall League កាលពី ឆ្នាំ២០២២ ជើងឯកបានទៅក្រុម Burn X Flash និងរដូវកាលទី២ ឆ្នាំ២០២៣បានទៅក្រុម See You Soon។
ព្រឹត្តិការណ៍នេះចុះឈ្មោះ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកក្កដា និងចាប់ផ្តើមប្រកួតជម្រុះពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខណៈការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល និងវគ្គ៨ក្រុមចុងក្រោយ ថ្ងៃទី៧ ដល់ទី១១ ខែសីហា ហើយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៤៕








សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី«កំណែទម្រង់ការផ្សព្វផ្សាយ និងការអត្ថាធិប្បាយលើកីឡាអេឡិចត្រូនិកកម្ពុជា»
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាស្នើឲ្យម្ចាស់ គណនី ផេកហ្វេសប៊ុក (Page) និងគេហទំព័រ (Website) និងប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងគណៈកម្មការរប្រតិបត្តិបានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារ
