menu
close បិទ
ក្រុមនារីអ្នកចម្បាំងអង្គរ ប៉ះ​ ឥណ្ឌូណេស៊ី ប្រជែង លេខ១ក្នុងពូល ​ជម្រុះតំបន់អាស៊ី យប់នេះ

ក្រុម​អត្តពលិក​​អេឡិចត្រូនិក​អ្នកចម្បាំងអង្គរ (Angkor Warrior) តំណាងដោយក្រុម​កីឡាការិនី CFU Serendipity លើ​វិញ្ញាសា Mobile Legends: Bang Bang បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ២​ប្រកួត​ជាប់​គ្នាក្នុង​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ជម្រុះ​តំបន់​អាស៊ី-អូសេអានី ដើម្បី​​ប្រជែង​កៅអី​ទៅ​កាន់ការប្រកួត កីឡាអេឡិចត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ការ​ប្រកួត​សន្សំពិន្ទុ​លើក​ទី១ ក្រុម​កីឡាការិនី​ជម្រើស​ជាតិ​នារី​កម្ពុជា​បាន​យក​ឈ្នះ ក្រុម​នារី​ឡាវ ដោយ​លទ្ធផល ២-០ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា និង​ការ​ប្រកួត​លើក​ទី​២​បាន​យក​ឈ្នះ​​ព្រុយណេ ដោយ​លទ្ធផល ២-០ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ដើម្បី​​ទទួល​បាន​៦​ពិន្ទុ។

ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​ចុង​ក្រោយ ក្រុម​នារី​កម្ពុជា​ត្រូវប៉ះ​ក្រុម​នារី​ឥណ្ឌូណេស៊ី វេលា​ម៉ោង​៩​យប់នេះ​ដើម្បី​ប្រជែង​យក​ចំណាត់​ថ្នាក់​លេខ១​ក្នុង​ពូល B។ ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា បន្ទាប់​ពី​ឈ្នះ​២​ប្រកួត និង​មាន​៦​ពិន្ទុ​ដូច​គ្នា។ ដូច្នេះ​ការ​ប្រកួត​យប់​នេះ​ដើម្បី​យក​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល។

​តំបន់​អាស៊ី-អូសេអានី ទទួល​បាន៦​កៅអី​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ទី​ក្រុង​រីយ៉ាដ។ ក្នុង​នោះ​ ការ​ប្រកួត​ត្រូវ​បាន​បែង​ចែក​តំបន់​អាស៊ីកណ្តាល១​កៅអី អាស៊ី​ខាង​កើត​១​កៅអី អាស៊ីអាគ្នេយ៍​២​កៅអី អាស៊ី​ខាង​ត្បូង​១​កៅអី និង​អាស៊ី​ខាងលិច១​កៅ។

នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​គឺ​ ក្រុម​លេខ១​ក្នុង​ពូល A ប៉ះ ក្រុម​លេខ២​ក្នុង​ពូល B ហើយ​ក្រុម​លេខ​២​ក្នុង​ពូល A ប៉ះ ក្រុម​លេខ​១​ក្នុង​ពូល B។ ក្រុម​ដែល​ឈ្នះ​​ទាំង​ពីរ​គឺ​ជា​​ក្រុម​ទទួល​បាន​កៅអី​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែ​ក្រុម​ទាំង​ពីរ​ត្រូវ​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ​ដើម្បី​បង្ក្រប់កិច្ច។

លទ្ធផល និង​កម្មវិធី​ប្រកួតរបស់​នារី​កម្ពុជា​

  • កម្ពុជា ២-០ ឡាវ ថ្ងៃ​ទី​២២ មិថុនា
  • កម្ពុជា ២-០ ព្រុយណេ ថ្ងៃ​ទី​២៣ ខែ​មិថុនា
  • កម្ពុជា vs ឥណ្ឌូណេស៊ី  វេលា​ម៉ោង៩​យប់ ថ្ងៃ​ទី​២៤ ខែ​មិថុនា

សូម​បញ្ជាក់​ថា ​ការ​ប្រកួត​​ជម្រុះ​​ធ្វើ​តែ Online ​ប៉ុណ្ណោះ​ ដូច្នេះ​មាន​ន័យ​ថា ក្រុម​ទទួល​បាន​ជោគជ័យ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត៕

ចំណុចទាក់ទង
អត្ថបទទាក់ទង
EFC កំពុង​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​​ក្រុម​តំណាង​កម្ពុជា​ទៅ​ប្រកួត​ China-ASEAN នៅចិន
EFC កំពុង​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​​ក្រុម​តំណាង​កម្ពុជា​ទៅ​ប្រកួត​ China-ASEAN នៅចិន
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
ក្រុម​អ្នក​ចម្បាំង​អង្គរ​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះ​តំបន់​អាស៊ី​