ក្រុមអត្តពលិកអេឡិចត្រូនិកអ្នកចម្បាំងអង្គរ (Angkor Warrior) តំណាងដោយក្រុមកីឡាការិនី CFU Serendipity លើវិញ្ញាសា Mobile Legends: Bang Bang នារី ទទួលបាន៣ពិន្ទុ តាមរយៈជ័យជម្នះ ដោយលទ្ធផល ២-០ លើក្រុមជម្រើសជាតិឡាវ សម្រាប់ការប្រកួតបើកឆាកជម្រុះតំបន់អាស៊ី-អូសេអានី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្វែងរកកៅអីទៅកាន់ការប្រកួត កីឡាអេឡិចត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ (IESF – International Esports Federation 16th World Esport Championship 2024) នៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

តំបន់អាស៊ី-អូសេអានី ទទួលបាន៦កៅអីឡើងទៅជុំផ្តាច់ព្រ័ត្រទីក្រុងរីយ៉ាដ។ ក្នុងនោះ ការប្រកួតត្រូវបានបែងចែកតំបន់អាស៊ីកណ្តាល១កៅអី អាស៊ីខាងកើត១កៅអី អាស៊ីអាគ្នេយ៍២កៅអី អាស៊ីខាងត្បូង១កៅអី និងអាស៊ីខាងលិច១កៅ។
សម្រាប់តំបន់អាស៊ីអាគ្នេយ៍មានក្រុមនារីចំនួន៩ចូលរួមប្រកួតប្រជែង។ ការប្រកួតត្រូវបានបែងចែកជា២ពូលគឺពូល A៖ ក្រុមនារីថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងហ្វីលីពីន និងពូល B៖ ក្រុមកម្ពុជា ព្រុយណេ ឥណ្ឌូណេស៊ី និងឡាវ។

ការប្រកួតសន្សំពិន្ទុយប់នេះ វេលាម៉ោង៩យប់ ក្រុមនារីកម្ពុជាត្រូវប្រកួតជាមួយក្រុមនារី ព្រុយណេយ។
កម្មវិធីប្រកួតជម្រុះរបស់នារីកម្ពុជា
- កម្ពុជា vs ព្រុយណេ វេលាម៉ោង៩យប់ ថ្ងៃទី២៣ មិថុនា
- កម្ពុជា vs ឥណ្ឌូណេស៊ី វេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែមិថុនា
បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូល ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ ក្រុមលេខ១ក្នុងពូល A ប៉ះ ក្រុមលេខ២ក្នុងពូល B ហើយក្រុមលេខ២ក្នុងពូល A ប៉ះ ក្រុមលេខ១ក្នុងពូល B។ ក្រុមដែលឈ្នះទាំងពីរគឺជាក្រុមទទួលបានកៅអីធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែក្រុមទាំងពីរត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីបង្ក្រប់កិច្ច។ ការប្រកួតជម្រុះធ្វើតែ Online ប៉ុណ្ណោះ ដូច្នេះមានន័យថា ក្រុមទទួលបានជោគជ័យនឹងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕

សូមទស្សនាវីដេអូ
https://web.facebook.com/100046370572694/videos/1385443722150768

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន T.Y Media និងក្រុមហ៊ុន Khmer Beverages

បន្ទាប់ពីការសហការគ្នាយ៉ាងជោគជ័យ និងទទួលបានការគាំទ្រខ្លាំងក្នុងការបង្កើតព្រឹត្តិការណ៍ការប្រកួតកីឡាអេឡេចត្រូនិច Queen Legends រ

ការប្រកួតជម្រុះថ្នាក់ជាតិដើម្បីស្វែងក្រុមជើងឯកតំណាងឲ្យ អ្នកច្បាំងអង្គរ ទៅចូលរួមប្រកួតជើងឯកពិភពលោក World Esports Championship

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងដៃគូសហការណ៍គ្រោងនឹងរៀបចំឡើងក្នុងឆ្នាំ២០២៥ លើវិញ្ញាសា Mobile Legends: Bang Bang