ក្រុម See You Soon ទទួលបានចំណាត់ថ្នាក់លេខ១ការប្រកួតជម្រុះថ្នាក់ជាតិ លើវិញ្ញាសា Mobile Legend: Bang Bang និងបានក្លាយជាក្រុមនារីតំណាងឲ្យប្រទេសកម្ពុជាសម្រាប់ការចូលរួមប្រកួតជម្រុះតំបន់អាស៊ី ដើម្បីស្វែងរកកៅអីទៅកាន់ការប្រកួត កីឡាអេឡិចត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ (IESF – International Esports Federation 16th World Esport Championship 2024) នៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ការប្រកួតជម្រុះតំបន់អាស៊ី-អូសេអានីត្រូវធ្វើឡើងពីរដំណាក់កាលគឺដំណាក់កាល Online ចាប់ពីថ្ងៃទី២២ ដល់ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ និងដំណាក់កាល Offline ចាប់ពីថ្ងៃទី៦ ដល់ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ ជូនពរឲ្យក្រុម See You Soon ទទួលបានជោគជ័យ។

ក្រុម See You Soon ទើបតែបានឈ្នះជើងឯកលីគ MPL KH លើកទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីបានយកឈ្នះក្រុម D-Roar Legends ដោយលទ្ធផល ៤-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ MPL KH រដូវកាលទី៦ កាលពីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

ក្នុងនាមជាជើងឯក MPL KH ក្រុម See You Soon ទទួលបានកៅអីទៅចូលរួមប្រកួតពានរង្វាន់អន្តរជាតិ MLBB Mid Season Cup (MSC) នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅពេលនេះ ពួកគេកំពុងឈានដល់វគ្គជម្រិតតំបន់អាស៊ីដើម្បីរកកៅអីទៅការប្រកួតកីឡាអេឡិចត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ (IESF – International Esports Federation 16th World Esport Championship 2024) នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែរ៕
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា សហព័ន្ធបានទទួលស្គាល់ក្លឹប CYBER COOL E-SPORT
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា សហព័ន្ធបានទទួលស្គាល់ក្លឹប D-Roar Cybercafe,
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា សហព័ន្ធបានទទួលស្គាល់ក្លឹប SAMNANG E-SPORT
ក្រុមអត្តពលិកអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Angkor Warriors ទាំងបុរស និងនារី នឹងទៅប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក
