ការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិលើវិញ្ញាសា E-Football បានឈានដល់វគ្គផ្តាច់ព្រ័ត្រវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះហើយជាការប៉ះគ្នារវាងកីឡាករ ស្រ៊ុន លីលី និងកីឡាករ ធីម វង់រ៉ាវុធ។

កីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ១តំណាងកម្ពុជាទទួលបានកៅអីដោយស្វ័យប្រវត្តិឡើងទៅប្រកួតជើងឯកពិភពលោក IESF World Esports Championship ជុំជ្តាច់ព្រ័ត្រឆ្នាំ២០២៤ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។

សូមបញ្ជាក់ថា E-Football ដែលបានបើកចុះឈ្មោះចូលរួមប្រកួតនៅថ្ងៃទី៣ ដល់ទី៩ ខែឧសភា មានកីឡាករបានចុះឈ្មោះចំនួន៤៨រូប។ បន្ទាប់ពីការប្រកួតចាប់តាំងពីថ្ងៃទី១១ ខែឧសភាមក ទីបំផុតរកឃើញបេក្ខភាព២រូបដែលធ្វើបានល្អជាងគេរហូតបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ។

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) កំពុងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ៥វិញ្ញាសាគឺ E-Football, PUBG (Mobile), Dota 2, MLBB (បុរស) និង MLBB (នារី) ដើម្បីស្វែងរកក្រុមជើងឯកតំណាងកម្ពុជាឆ្ពោះទៅការប្រកួតជម្រុះតំបន់អាស៊ីដើម្បីស្វែងរកកៅអីជើងឯកពិភពលោក IESF World Esports Championship លើកទី១៦ ចាប់ពីថ្ងៃទី១១ ដល់ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន៧វិញ្ញាសា នៅរាជធានី រីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត៕

ឯកឧត្តមបណ្ឌិត ជា ចន្ទបរិបូរណ៍ ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតសម្រេចឲ្យក្លាយជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)
ក្រុមអត្តពលិកអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Angkor Warriors ទាំងបុរស និងនារី នឹងទៅប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក
ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តំណាង
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក
