សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IeSF) នឹងរៀបចំព្រឹត្តិការណ៍ប្រកួតពិភពលោក លើកទី១៦ (IESF World Esports Championship 2024) ចាប់ពីថ្ងៃទី១១ ដល់១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ព្រឹត្តិការណ៍ IESF World Esports Championship 2024 មាន៧វិញ្ញាសា ដោយវិញ្ញាសាភាគច្រើនត្រូវប្រកួតជម្រុះប្រចាំតំបន់ និងទ្វីបរបស់ខ្លួនជាមុនសិនទើបទទួលបានកៅអីឡើងទៅជុំផ្តាច់ព្រ័ត្រនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ទោះបីជាយ៉ាងណា ក្នុងចំណោមវិញ្ញាសាទាំងអស់មានតែ eFootball តែមួយគត់ដែលមិនចាំបាច់ជម្រុះប្រចាំតំបន់ពោលគឺកីឡាករណាដែលបានក្លាយជាជើងឯកប្រចាំប្រទេសរបស់ខ្លួននឹងទទួលបានកៅអីធ្វើដំណើរទៅជុំផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។ ចំពោះវិញ្ញាសា PUBG Mobile ជម្រុះតែតាម Online ប៉ុណ្ណោះ។
ការប្រកួតជម្រុះប្រចាំតំបន់ និងទ្វីបត្រូវបានធ្វើឡើងពីរដំណាក់កាលគឺ ដំណាក់កាល Online និងដំណាក់កាល Offline។ ខាងក្រោមជាកាលបរិច្ឆេទនៃការប្រកួតជម្រុះទាំងពីរដំណាក់កាលប្រចាំទ្វីបអាស៊ី និងអូសេអានី។
ដំណាក់កាល Online
- វិញ្ញាសា MLBB (បុរស) ជម្រុះចាប់ពីថ្ងៃទី២២ ដល់ ទី២៥ ខែមិថុនា ឆ្នាំ២០២៤
- វិញ្ញាសា MLBB (នារី) ជម្រុះចាប់ពីថ្ងៃទី២២ ដល់ ទី២៥ ខែមិថុនា ឆ្នាំ២០២៤
- វិញ្ញាសា DOTA 2 ជម្រុះចាប់ពីថ្ងៃទី២៦ ដល់ ទី៣០ ខែមិថុនា ឆ្នាំ២០២៤
- វិញ្ញាសា CS2 (បុរស) ជម្រុះចាប់ពីថ្ងៃទី១ ដល់ ទី៤ ខែកក្កដា ឆ្នាំ២០២៤
- វិញ្ញាសា CS2 (នារី) ជម្រុះចាប់ពីថ្ងៃទី៣ ដល់ ទី៥ ខែកក្កដា ឆ្នាំ២០២៤
- វិញ្ញាសា PUBG Mobile ជម្រុះចាប់ពីថ្ងៃទី៧ ដល់ ទី១០ ខែកក្កដា ឆ្នាំ២០២៤
ដំណាក់កាល Offline
- វិញ្ញាសា CS2 (បុរស) ជម្រុះចាប់ពីថ្ងៃទី៦ ដល់ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤
- វិញ្ញាសា CS2 (នារី) ជម្រុះចាប់ពីថ្ងៃទី៦ ដល់ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤
- វិញ្ញាសា DOTA 2 ជម្រុះចាប់ពីថ្ងៃទី៦ ដល់ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤
- វិញ្ញាសា MLBB (បុរស) ជម្រុះចាប់ពីថ្ងៃទី៦ ដល់ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤
- វិញ្ញាសា MLBB (នារី) ជម្រុះចាប់ពីថ្ងៃទី៩ ដល់ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤

ឯកឧត្តមបណ្ឌិត ជា ចន្ទបរិបូរណ៍ ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតសម្រេចឲ្យក្លាយជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)
ក្រុមអត្តពលិកអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Angkor Warriors ទាំងបុរស និងនារី នឹងទៅប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក
ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តំណាង
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក
