កាលពីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានរៀបចំកិច្ចប្រជុំដើម្បីត្រៀមខ្លួនសម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតជម្រុះថ្នាក់ជាតិដើម្បីជ្រើសរើសជយលាភីទៅចូលរួមប្រកួតជើងឯកពិភពលលោក លើកទី១៦ ឆ្នាំ២០២៤ (IESF 16th World Esports Championship Riyahd 2024)នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាដែលមានការអញ្ជើញចូលរួមដោយសមាជិកប្រតិបត្តិរបស់សហព័ន្ធ និងក្រុមការងារស្ម័គ្រចិត្ត។ កិច្ចប្រជុំត្រូវបានបង្ហាញពីសមាសភាពរៀងៗខ្លួន និងការងារចាំបាច់ចំពោះមុខ។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) រៀបចំការប្រកួតជើងឯកថ្នាក់ជាតិ៥វិញ្ញាសាគឺ eFootball, PUBG (Mobile), Dota 2, MLBB (Female) និង MLBB (Male) ដើម្បីស្វែងរកជយលាភីតំណាងកម្ពុជាឆ្ពោះទៅការប្រកួតជម្រុះតំបន់អាស៊ីដើម្បីស្វែងរកកៅអីជើងឯកពិភពលោក IESF World Esports Championship លើកទី៦ ចាប់ពីថ្ងៃទី១១ ដល់ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន៧វិញ្ញាសា នៅរាជធានី រីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត៕

















ឯកឧត្តមបណ្ឌិត ជា ចន្ទបរិបូរណ៍ ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតសម្រេចឲ្យក្លាយជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)
ក្រុមអត្តពលិកអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Angkor Warriors ទាំងបុរស និងនារី នឹងទៅប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក
ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តំណាង
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក
