សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) រៀបចំការប្រកួតវិញ្ញាសា PUBG ថ្នាក់ជាតិដើម្បីស្វែងរកក្រុមជើងឯកសម្រាប់តំណាងជាតិឆ្ពោះទៅការប្រកួតជម្រុះតំបន់អាស៊ីដើម្បីស្វែងរកកៅអីជើងឯកពិភពលោក IESF World Esports Championship ជុំជ្តាច់ព្រ័ត្រ ឆ្នាំ២០២៤។

វិញ្ញាសា PUBG (Mobile) បើកចុះឈ្មោះចាប់ពីថ្ងៃទី១០ ដល់ទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្រុមចំនួន១២៨នឹងជ្រើសរើសសម្រាប់ការប្រកួតចាប់ពីថ្ងៃទី១៨ ដល់ទី២១ ខែឧសភា ឆ្នាំ២០២៤។

ក្រុមទទួលបានចំណាត់ថ្នាក់លេខ១នឹងក្លាយជាក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការចូលរួមប្រកួតជម្រុះតំបន់អាស៊ីចាប់ពីថ្ងៃទី២០ ដល់ទី៣០ ខែមិថុនា និងបន្តនៅថ្ងៃទី៤ ខែកញ្ញា ដល់ទី១៥ ខែកញ្ញា ឆ្នាំ២០២៤។
សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IeSF) នឹងរៀបចំព្រឹត្តិការណ៍ប្រកួតពិភពលោក IESF World Esports Championship 2024 លើកទី៦ មាន៧វិញ្ញាសា ចាប់ពីថ្ងៃទី១១ ដល់១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ដើម្បីចុះឈ្មោះ សូមចូល៖ https://register.re-esport.com/games/pubg
ខាងក្រោមជាប្រាក់រង្វាន់សម្រាប់ជើងឯកពិភពលោកសម្រាប់វិញ្ញាសា PUBG


ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តំណាង
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) ទទួលបានចំណាត់ថ្នាក់លេខ ១ សម្រាប់ការប្រកួតជើងឯកពិភពលោក
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកប្រចាំតំបន់អាស៊ីអាគ្នេហ៍ជាលើកដំបូង
