សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ាន (SEAEF) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយរដ្ឋាភិបាលទីក្រុង Tongxiang ក្រុមហ៊ុន AG Group និងមហាវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយ និងវប្បធម៌អន្តររជាតិនៃសាកលវិទ្យាល័យ Zhejiang University ដោយមានលោក Do Viet Hung ជាប្រធាន SEAEF និងសមាជិកអាស៊ាន ក្នុងនោះមានឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ក៏បានចូលរួមដែរ។

ការចុះ MoU នេះបានក្លាយជាសករាជថ្មីមួយដ៏ដើម្បីឆ្ពោះទៅរកការបង្កើត «មជ្ឃមណ្ឌលអប់រំ និងហ្វឺកហ្វើនកីឡាអេឡិចត្រូនិកអាស៊ាន-ចិន»ជាមួយគោលបំណងជំរុញលើកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍកីឡាអេឡិចត្រូនិក (Esports) ឲ្យរីកចម្រើនប្រកបដោយនិរន្តរភាព និងវិជ្ជាជីវៈ។

ពិធីចុះហត្ថលេខាធ្វើឡើងនៅក្នុង«សន្និបាតឧស្សាហកម្មវប្បធម៌កីឡាអេឡិចត្រូនិកសកល «The Global Esports Culture Industry Symposium» ដែលបានរៀបចំនៅ«មហាសន្និបាតអ៊ីនធឺណេតពិភពលោក (World Internet Conference)»នៅទីក្រុង Tongxiang ប្រទេសចិន ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។



សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ាន (SEAEF) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយរដ្ឋាភិបាលទីក្រុង Tongxiang ក្រុមហ៊ុន AG Group
