menu
close បិទ
ក្រុម​ CFU Serendipity គ្រង​ជើង​ឯក Queen Legends រដូវ​កាល​ទី​២

ក្រុម​កីឡាការិនី​អេឡិចត្រូនិក CFU Serendipity បាន​គ្រង​ជើង​ឯក​ព្រឹត្តិការណ៍​ប្រកួត Queen Legends រដូវ​កាល​​ទី​២ បន្ទាប់ពី​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​គិត​ចាប់​តាំង​ពី​ការ​ប្រកួត​ជុំ​សន្សំពិន្ទុ រហូត​ដល់​វគ្គ​ខ្វែង ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ដល់ ថ្ងៃ​ទី​​១៩ ខែ​តុលា ឆ្នាំ ២០២៥។

ព្រឹត្តិការណ៍​ប្រកួត​លីគ​នារី Queen Legends រដូវ​កាល​ទី​២ មាន​ក្រុមចំនួន ៨ ចូល​រួម​ប្រកួត​គឺ CFU Serendipity, Galaxy Phoenix, Duck Rice Athena, Valhalla Valkyries, Team Flash Violet, Quality X One, Evil Eye Serenity និង Lunar Divas។

ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ដល់​ទី​៣ ខែ​តុលា ដោយ​ក្រុម​នីមួយ​ៗ​ឆ្លង​កាត់​ចំនួន ៧ ប្រកួត​ដូច​គ្នា។ បន្ទាប់​ពី​ចប់​វគ្គ​វិល​ជុំ​សន្សំពិន្ទុ ក្រុម Evil Eye Serenity ធ្វើ​បាន​ល្អ​ជាង​គេ​ដោយ​រក​បាន ១៥ ពិន្ទុ​ ឈរ​លើ​កំពូល​តារាង ខណៈក្រុម CFU Serendipity (១៤ពិន្ទុ) ស្ថិត​នៅ​លេខ ២, Galaxy Phoenix (១៤ពិន្ទុ) លេខ​៣, Duck Rice Athena (១២ពិន្ទុ) លេខ ៤, Valhalla Valkyries (១២ពិន្ទុ) លេខ​៤), Team Flash Violet (៥ពិន្ទុ) លេខ​៦, Quality X One (៤ពិន្ទុ) លេខ​៧ និង Lunar Divas (០ពិន្ទុ) លេខ​៨។

ក្រុម​លំដាប់​កំពូល​ទាំង ៦ បាន​ឡើង​ទៅ​វគ្គ​ខ្វែង ចាប់​ពី​ថ្ងៃ១៦ ដល់​ទី​១៩ ខែ​តុលា ឆ្នាំ ២០២៥។ ក្រុម CFU Serendipity និង Evil Eye Serenity ឈរ​ចាំ​វគ្គ Upper Bracket​ Semifinals ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង​នាម​ជា​ក្រុម​ចំណាត់​ថ្នាក់​លេខ១ និង​លេខ២ ពី​ការ​ប្រកួត​សន្សំពិន្ទុ ខណៈក្រុម​លេខ ៣ លេខ​៤ លេខ​៥ និង​លេខ​៦ ត្រូវ​ប្រកួត​វគ្គ Upper Bracket Quarterfinals។

ក្រុម CFU Serendipity បាន​យក​ឈ្នះ​ក្រុម Vallhalla Valkyries ដោយ​លទ្ធផល ៣-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ Upper Bracket Final ដែល​បាន​យក​ឈ្នះក្រុម Galaxy Phoenix ៣-០ ទៀត​ ឡើង​ទៅ​កាន់​វគ្គ Grand Final។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ជើង​ឯក Grand Final ក្រុម CFU Serendipity នៅ​តែ​បន្ត​ភាព​ខ្លាំង​ដោយ​មិន​ឲ្យ​ដៃ​គូ​តដៃ​រួច​ទៀត​ក្នុង​លទ្ធផល ៣-០ លើ​ក្រុម Galaxy Phoenix ដើម្បី​គ្រង​ជើង​ឯក Queen Legends រដូវ​កាល​ទី​២ និង​ជា​ការពារ​ជើង​ឯក​ឆ្នាំ​ចាស់​បាន​ជោគជ័យ បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ជើង​ឯក​រដូវ​កាល​ទី​១។

ពិធី​បំពាក់​មេដាយ និងពាន​រង្វាន់​ ក្រោម​អធិបតី​ភាព​ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។

ចំណាត់​ថ្នាក់

  • លេខ១៖ CFU Serendipity ទទួល​បាន ២២,០០០,០០០​ រៀល
  • លេខ២៖ Galaxy Phoenix ទទួល​បាន ១២,០០០,០០០ រៀល
  • លេខ៣៖ Evil Eye Serenity ទទួល​បាន ៨,០០០,០០០ រៀល
  • លេខ៤៖ Valhalla Valkyries ទទួល​បាន ៦,០០០,០០០ រៀល
  • លេខ​៥៖ Team Flash Violet ទទួល​បាន ៣,៤០០,០០ រៀល
  • លេខ៦៖ Duck Rice Athena ទទួល​បាន ២,២០០,០០០ រៀល
  • លេខ​៧៖ Quality X One ទទួល​បាន ២,២០០,០០០ រៀល
  • លេខ​៨៖ Lunar Divas ទទួល​បាន ២,២០០,០០០ រៀល

ចំណុចទាក់ទង
អត្ថបទទាក់ទង
ក្រុម​ CFU Serendipity គ្រង​ជើង​ឯក Queen Legends រដូវ​កាល​ទី​២
ក្រុម​ CFU Serendipity គ្រង​ជើង​ឯក Queen Legends រដូវ​កាល​ទី​២
ឯកឧត្តម លន់ សាមឌី ជួប​សំណេះ​សំណាល​ជា​មួយ​ក្រុម​កីឡាការិនី ក្នុង​ការ​ប្រកួត Queen Legends
ឯកឧត្តម លន់ សាមឌី ជួប​សំណេះ​សំណាល​ជា​មួយ​ក្រុម​កីឡាការិនី ក្នុង​ការ​ប្រកួត Queen Legends
ព័ត៌មាន​ស្តី​ពី​ការ​ប្រកួត​លីគ​នារី Queen Legends រដូវ​កាល​ទី​២
ព័ត៌មាន​ស្តី​ពី​ការ​ប្រកួត​លីគ​នារី Queen Legends រដូវ​កាល​ទី​២