នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តំណាងដោយលោក Peter Koo អ្នកគ្រប់គ្រងទូទៅ ដើម្បីបង្កើនកិច្ចសហការក្នុងការជំរុញអភិវឌ្ឍវិញ្ញាសា eFootball ប្រភេទ Console។
កិច្ចពិភាក្សាបានឯកភាពគ្នាលើគោលបំណងសំខាន់គឺទី១ ដើម្បីអភិវឌ្ឍវិញ្ញាសា eFootball ប្រភេទ Console ដែលនឹងគ្រោងរៀបចំកម្មវិធីប្រកួតជារៀងរាល់ឆ្នាំដោយ EFC និង CPL អមបន្ថែមលើលីគបាល់ទាត់អេឡិចត្រូនិក E-Cambodian Premier League ដែលមានស្រាប់។ ទី២ ផ្តោតលើការរៀបចំក្រុមជម្រើសជាតិដោយហៅកាត់ថា អ្នកចម្បាំងអង្គរ (Angkor Warrior )ជាប្រភេទក្រុមជម្រើសជាតិអនឡាញ។
ជាមួយគ្នានេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក៏គ្រោងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ លើប្រភេទវិញ្ញាសា Console នេះដែរក្នុងឆ្នាំ ២០២៥៕







ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តំណាង

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកប្រចាំតំបន់អាស៊ីអាគ្នេហ៍ជាលើកដំបូង

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ចប់វគ្គជម្រើសរើសកីឡាករតំណាងកម្ពុជាដើម្បីទៅចូលរួមប្រកួតពានរង្វាន់អន្តរជាតិ IFel Southeast Asia

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់បន្ថែមពីគោលបំណងដែលតម្រូវឲ្យមានការដាក់ពាក្យស្នើសុំរៀបចំការប្រកួតកីឡាអេឡិចត្រូនិក មកកាន់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។