ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតសម្រេចឲ្យក្លាយជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) អាណត្តិទី៤ ឆ្នាំ ២០២៦-២០៣០ បន្ទាប់ពីដឹកនាំអាណត្តិទី៣ ឆ្នាំ ២០២២-២០២៦ ប្រកបដោយជោគជ័យ។

ក្រោយបានក្លាយជាប្រធានអាណត្តិថ្មី ឯកឧត្តមបណ្ឌិត បានថ្លែងទៅកាន់អង្គមហាសន្និបាត លោកប្រធានបានសង្កត់ធ្ងន់លើកត្តាសំខាន់៤ដើម្បីរួមចំណែកជួយសង្គម។ ទី១ រួមដៃគ្នាផ្សព្វផ្សាយពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន និងធ្វើឲ្យកីឡាអេឡិចត្រូនិកស្អាតស្អំដោយគ្មានពាក់ព័ន្ធនឹងគ្រឿងញៀន។ ទី២ ជំរុញការផ្សព្វ្សាយអប់រំច្បាប់ចរាចរណ៍ និងគោរពច្បាប់ចរាចរណ៍ និងទី៣ ត្រូវរួមគ្នាលើកកម្ពស់ និងស្អាតបរិស្ថាន ព្រមទាំងទី៤ ត្រូវរៀបចំឲ្យភាសាបច្ចេកទេសត្រឹមត្រូវ ជាពិសេសបង្កើតឲ្យមានសន្ទានុក្រមសម្រាប់កីឡាអេឡិចត្រូនិក។

គណៈកម្មការប្រតិបត្តិអាណត្តិថ្មីនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា គឺឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ជាប្រធាន លោក ជី សិលា ជាអនុប្រធាន ឯកឧត្តម លន់ សាមឌី ជាអគ្គលេខាធិការ និងមានអគ្គលេខាធិការរង ២ រូបគឺលោក ជាន ចាន់រ៉ា និង លោក វ៉ាន់ សំបូរ និងអគ្គហិរញ្ញិក ១ រូប គឺលោក គង់ សុវណ្ណបញ្ញា ព្រមទាំងសមាជិក ៣ រូបគឺលោក ខាន់ វឌ្ឍនា, លោក ជា សុធន និងលោក សាញ់ ឧត្តម។
ក្នុងមហាសន្និបាតនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដៃគូសហការ និងតំណាងក្រុម-ក្លិប៕


















ឯកឧត្តមបណ្ឌិត ជា ចន្ទបរិបូរណ៍ ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតសម្រេចឲ្យក្លាយជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)
ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តំណាង
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកប្រចាំតំបន់អាស៊ីអាគ្នេហ៍ជាលើកដំបូង
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់បន្ថែមពីគោលបំណងដែលតម្រូវឲ្យមានការដាក់ពាក្យស្នើសុំរៀបចំការប្រកួតកីឡាអេឡិចត្រូនិក មកកាន់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
