menu
close បិទ
SEAEF ចាប់​ដៃគូ​ភាគី​នៅ​ចិន ឆ្ពោះ​ទៅ​រក​ការបង្កើត«​មជ្ឍមណ្ឌល​អភិវឌ្ឍ​កីឡា Esports អាស៊ាន-ចិន»

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ាន (SEAEF) បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជា​មួយ​រដ្ឋាភិបាល​ទី​ក្រុង Tongxiang  ក្រុម​ហ៊ុន​​ AG Group និង​មហាវិទ្យាល័យប្រព័ន្ធ​ផ្សព្វផ្សាយ និង​វប្បធម៌​អន្តររជាតិ​នៃសាកល​វិទ្យាល័យ Zhejiang University ដោយ​មាន​លោក Do Viet Hung ជា​ប្រធាន SEAEF និង​សមាជិក​អាស៊ាន ក្នុង​នោះ​មាន​ឯកឧត្តម លន់​ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC) ​ក៏​បាន​ចូល​រួម​ដែរ។

ការ​ចុះ MoU នេះ​បាន​ក្លាយ​ជា​សករាជ​ថ្មី​មួយ​ដ៏​​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បង្កើត «មជ្ឃមណ្ឌល​អប់រំ និង​ហ្វឺក​ហ្វើន​​កីឡា​អេឡិចត្រូនិក​​​​អាស៊ាន-ចិន»​ជា​មួយគោល​បំណង​ជំរុញ​​លើ​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​​កីឡា​អេឡិចត្រូនិក (Esports) ​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​និរន្តរភាព និង​វិជ្ជាជីវៈ។

ពិធី​ចុះ​ហត្ថលេខា​​​ធ្វើ​ឡើង​នៅ​​ក្នុង​«សន្និបាត​ឧស្សាហកម្ម​វប្បធម៌​កីឡា​អេឡិចត្រូនិក​​​សកល «The Global Esports Culture Industry Symposium» ដែល​បាន​រៀបចំ​នៅ​​«មហាសន្និបាត​អ៊ីនធឺណេតពិភព​លោក (World Internet Conference)»​នៅ​ទី​ក្រុង​ Tongxiang ប្រទេស​ចិន ដែល​បាន​បញ្ចប់កាល​ពី​ថ្ងៃ​អាទិត្យ ទី​៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

ចំណុចទាក់ទង
អត្ថបទទាក់ទង
SEAEF ចាប់​ដៃគូ​ភាគី​នៅ​ចិន ឆ្ពោះ​ទៅ​រក​ការបង្កើត«​មជ្ឍមណ្ឌល​អភិវឌ្ឍ​កីឡា Esports អាស៊ាន-ចិន»
SEAEF ចាប់​ដៃគូ​ភាគី​នៅ​ចិន ឆ្ពោះ​ទៅ​រក​ការបង្កើត«​មជ្ឍមណ្ឌល​អភិវឌ្ឍ​កីឡា Esports អាស៊ាន-ចិន»