ការប្រកួតកីឡាអេឡិចត្រូនិកលីគនារីកម្ពុជា Queen Legends រដូវកាលទី២ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ទី១៩ ខែតុលា ឆ្នាំ ២០២៥ ដោយមានក្រុមនារីចំនួន ៨ ចូលរួមប្រកួត។

ក្រុមចូលរួមប្រកួត
ក្រុមចូលរួមប្រកួតរួមមាន CFU Serendipity, Galaxy Phoenix, Team Flash Violet, Duck Rice Athena , Valhalla Valkyries, QUALITY X ONE, LUNAR DIVAS និង Evil Eye Serenity។
កាលបរិច្ឆេទនៃការប្រកួត
- វគ្គវិលជុំសន្សំពិន្ទុ (Regular Season) ចាប់ផ្ដើមពីថ្ងៃទី ៦ ខែ កញ្ញា រហូតដល់ ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៥
- វគ្គខ្វែង (Playoffs) ចាប់ផ្ដើមពីថ្ងៃទី ១៦ រហូតដល់ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៥

រូបមន្តការប្រកួត
- វគ្គវិលជុំសន្សំពិន្ទុ: ក្រុមទាំងអស់នឹងប្រកួតគ្នាវិលជុំសន្សំពិន្ទុ Single Round-Robin ជាលក្ខណៈ Bo2 ។ ក្រុមទាំងអស់នឹងប្រកួតសរុបចំនួន ៧ ប្រកួតក្នុងមួយក្រុម ។ ក្រុមកំពូល ៦ ដែលមានពិន្ទុច្រើនជាងគេនឹងបន្តទៅវគ្គ ខ្វែង។
- វគ្គ ខ្វែង: ក្រុមកំពូល ៦ នឹងត្រូវប្រកួតជាលក្ខណៈ Double Elimination ដើម្បីស្វែងរកក្រុមជើងឯកចុងក្រោយ ។
ប្រាក់រង្វាន់
- ក្រុមជើងឯក ទទួលបានប្រាក់រង្វាន់ចំនួន ២២,០០០,០០០ រៀល
- ក្រុមជើងឯករង ទទួលបានប្រាក់រង្វាន់ចំនួន ១២,០០០,០០០ រៀល
- ក្រុមចំណាត់ថ្នាក់លេខ ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៨,០០០,០០០ រៀល
- ក្រុមចំណាត់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់ចំនួន ៦,០០០,០០០ រៀល
- ក្រុមចំណាត់ថ្នាក់លេខ ៥ និង លេខ ៦ ទទួលបានប្រាក់រង្វាន់ចំនួន ៣,៤០០,០០០ រៀល
- ក្រុមចំណាត់ថ្នាក់លេខ ៧ និង ៨ ទទួលបានប្រាក់រង្វាន់ចំនួន ២,២០០,០០០ រៀល

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សហព័ន្ធបានទទួលស្គាល់ក្រុម Vigor Apex ជាសមាជិកក្រុមកីឡាអេឡិចត្រូនិក
ក្រុមកីឡាការិនីអេឡិចត្រូនិក CFU Serendipity បានគ្រងជើងឯកព្រឹត្តិការណ៍ប្រកួត Queen Legends រដូវកាលទី២
ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចូលរួមទស្សនាការប្រកួត និងសំណេះសំណាល
ការប្រកួតកីឡាអេឡិចត្រូនិកលីគនារីកម្ពុជា Queen Legends រដូវកាលទី២ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ទី១៩ ខែតុលា ឆ្នាំ ២០២៥ ដោយមានក្រុមនារីចំនួន ៨ ចូលរួមប្រកួត
