ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក IESF Esports World Championship លើវិញ្ញាសា MLBB ឆ្នាំ ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេហ៍។
ក្រុមបុរសជម្រើសជាតិកម្ពុជា
ក្រុមបុរសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ១ វគ្គជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ IESF Southeast Asia Qualifier 2025 – Men ដែលបញ្ចប់នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៥។

លទ្ធផលវគ្គសន្សំពិន្ទុក្នុងពូលរបស់ ក្រុមបុរសកម្ពុជា
- ចាញ់ ឥណ្ឌូណេស៊ី ១-២
- ឈ្នះ ឡាវ ២-០
- ឈ្នះ វៀតណាម ២-០
- ឈ្នះ ហ្គាំ ២-០
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ឈ្នះ ហ្វីលីពីន ២-០
វគ្គផ្តាច់ព្រ័ត្រ
- ឈ្នះ ឥណ្ឌូណេស៊ី ២-១

ក្រុមនារីជម្រើសជាតិកម្ពុជា
ក្រុមនារីកម្ពុជា បានទទួលបានចំណាត់ថ្នាក់លេខ ២ វគ្គជម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ IESF Southeast Asia Qualifier 2025 – Women ដែលបញ្ចប់នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៥។
លទ្ធផល វគ្គសន្សំពិន្ទុក្នុងពូលរបស់ ក្រុមនារីកម្ពុជា
- ចាញ់ ម៉ាឡេស៊ី ០-២
- ឈ្នះ ឡាវ ២-០
- ឈ្នះ ព្រុយណេ ២-០
- ឈ្នះ ទីម័រខាងកើត ២-០

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ឈ្នះ ហ្វីលីពីន ២-០
វគ្គផ្តាច់ព្រ័ត្រ
- ចាញ់ ម៉ាឡេស៊ី ០-២
រហូតដល់ពេលនេះ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ មិនទាន់ប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទ និងប្រទេសណាដែលទទួលធ្វើម្ចាស់ផ្ទះនៅជុំចុងក្រោយឡើយ៕


ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក

ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) ទទួលបានចំណាត់ថ្នាក់លេខ ១ សម្រាប់ការប្រកួតជើងឯកពិភពលោក

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន T.Y Media និងក្រុមហ៊ុន Khmer Beverages

បន្ទាប់ពីការសហការគ្នាយ៉ាងជោគជ័យ និងទទួលបានការគាំទ្រខ្លាំងក្នុងការបង្កើតព្រឹត្តិការណ៍ការប្រកួតកីឡាអេឡេចត្រូនិច Queen Legends រ