menu
close បិទ
ពិធីចុះ MoU រវាង សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សមាគមវប្បធម៌ចិន និងក្រុមហ៊ុន អេជី ថេកណូឡូជី អ៊ិនវេសមិន

រាជធានីភ្នំពេញ ថ្ងៃទីសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សមាគមវប្បធម៌ចិន និងក្រុមហ៊ុន អេជី ថេកណូឡូជី អ៊ិនវេសមិន ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធ  ព្រមទាំងក្រុមការងារនៅភោជនីយដ្ឋាន Premier Palace។

គោលបំណងសំខាន់នៃអនុស្សរណៈនៃការយោគយល់គ្នានេះគឺដើម្បីអភិវឌ្ឍកីឡាអេឡិចត្រូនិក (Esports) នៅតំបន់អង្គរ ខេត្តសៀមរាប ដោយផ្តោតលើទី១. ការរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងការគ្រប់គ្រងកីឡាអេឡិចត្រូនិក។ ទី២. ការរៀបចំព្រឹត្តិការណ៍បែបបង្ហាញវប្បធម៌ និងការប្រកួតប្រជែងកីឡាអេឡិចត្រូនិក។ ទី៣. ការផ្លាស់ប្តូរយុវជន និងអ្នកជំនាញរវាងប្រទេសទាំងពីរ និងទី៤. ការផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យា និងការគាំទ្រផ្នែកគ្រប់គ្រង។

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិក មានប្រសាសន៍ក្នុងពិធីថា នេះគឺជាជំហានដ៏សំខាន់មួយក្នុងការចាប់ផ្តើមសហការយ៉ាងជាផ្លូវការរវាងអង្គភាពពីរនេះ ដែលមានគោលបំណងដ៏ល្អឥតខ្ចោះក្នុងការជម្រុញ និងអភិវឌ្ឍន៍វិស័យ កីឡាអេឡិចត្រូនិក (Esports) នៅកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ សមត្ថភាព និងធនធានចម្បងៗដើម្បីបង្កើតឱកាសថ្មីៗសម្រាប់យុវជនខ្មែរ។

តាមរយៈការចូលរួមរបស់សមាគមវប្បធម៌ចិន យើងកាន់តែជឿជាក់ថា វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជានឹងទទួលបានការគាំទ្រដែលមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាដូចជា ការខ្វះការបណ្តុះបណ្តាល, ការអភិវឌ្ឍអគារសម្ពន្ធ, ការគាំទ្រថវិកា និងការទទួលស្គាល់ជាផ្លូវការអន្តរជាតិ។

លើសពីនេះ កិច្ចសហការនេះនឹងក្លាយជាប្រភពចំបងក្នុងការលើកកម្ពស់សិទ្ធិយុវជនក្នុងការចូលរួមសកម្មភាពសង្គម បង្កើតគំនិតច្នៃប្រឌិត បង្កើតអាជីពថ្មីៗ ហើយផ្តល់ឱកាសឲ្យពួកគេចូលរួមក្នុងចលនាពិភពលោក។ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា គឺមានគោលបំណងច្បាស់លាស់ក្នុងការក្លាយជាកន្លែងរួមសម្រាប់យុវជនដែលមានសក្ដានុពល និងបំណងប្រាថ្នា ដើម្បីអភិវឌ្ឍខ្លួនឯងតាមរយៈកីឡាឌីជីថល។ ការចូលរួមជាមួយដៃគូអន្តរជាតិ ដូចជាសមាគមវប្បធម៌ចិន គឺជាវិធីដ៏ល្អក្នុងការដោះស្រាយសម្ពាធនានា និងបង្កើតចម្ងាយនៃភាពជោគជ័យ៕

អត្ថបទទាក់ទង
ឯកឧត្តម​បណ្ឌិត​ប្រធាន EFC ដឹក​នាំ​កិច្ច​​ប្រជុំ​ត្រៀម​ផែន​ការ​កីឡា​ស៊ីហ្គេម លើក​ទី​៣៣
ឯកឧត្តម​បណ្ឌិត​ប្រធាន EFC ដឹក​នាំ​កិច្ច​​ប្រជុំ​ត្រៀម​ផែន​ការ​កីឡា​ស៊ីហ្គេម លើក​ទី​៣៣
ពិធីចុះ MoU រវាង សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សមាគមវប្បធម៌ចិន និងក្រុមហ៊ុន អេជី ថេកណូឡូជី អ៊ិនវេសមិន
ពិធីចុះ MoU រវាង សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សមាគមវប្បធម៌ចិន និងក្រុមហ៊ុន អេជី ថេកណូឡូជី អ៊ិនវេសមិន
សុន្ទរកថារបស់់ ឯកឧត្តម​ប្រធាន EFC ក្នុង​ពិធី​​ MoU ជាមួយអាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន
សុន្ទរកថារបស់់ ឯកឧត្តម​ប្រធាន EFC ក្នុង​ពិធី​​ MoU ជាមួយអាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន
MoU រវាង សហព័ន្ធ EFC និង អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន
MoU រវាង សហព័ន្ធ EFC និង អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន