menu
close បិទ
ក្រុម Team SV X តំណាង​កម្ពុជា​ទៅ​ប្រកួត China-ASEAN Esports នៅ​ចិន

ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា Team SV X ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ក្នុង​ការ​ប្រកួត​ជម្រុះ​ថ្នាក់​ជាតិ​លើ​វិញ្ញាសា Honor of Kings ដើម្បី​តំណាង​កម្ពុជា​ចូល​រួម​ប្រកួត​​ក្នុង​​ព្រឹត្តិការណ៍ China-ASEAN Esports Competition 2024 រៀបចំដោយ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី នៅទីក្រុងណាននីង​ ប្រទេសចិន។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម Team SY X បាន​យក​ឈ្នះ​ក្រុម Droar Honor ដោយ​លទ្ធផល ២-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប Team Max  ដែល​បាន​យក​ឈ្នះ​ក្រុម Pro Esports ដោយ​លទ្ធផល ២-០ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ពិត​ជា​តឹង​តែង​ខ្លាំង​មែន​ទែនដោយ​ក្រុម​ទាំង​ពីរ​បាន​ប្រើ​ពេល​រហូត​ដល់​៥​ហ្គេម​ទើប​រក​ឃើញ​ក្រុម​ឈ្នះ​ គឺ ​ Team SY X បានយកឈ្នះក្រុម Team Max ក្នុងលទ្ធផល ៣ ទល់នឹង២។ ព្រឹត្តិការណ៍ China-ASEAN Esports Competition គ្រោង​ធ្វើ​នៅ​ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​ខេត្ត​ណាន់នីង ដែល​មាន​ប្រទេស​អាស៊ាន និង​ចិន ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​អន្តរជាតិ​នេះ៕

អត្ថបទទាក់ទង
ក្រុម Team SV X តំណាង​កម្ពុជា​ទៅ​ប្រកួត China-ASEAN Esports នៅ​ចិន
ក្រុម Team SV X តំណាង​កម្ពុជា​ទៅ​ប្រកួត China-ASEAN Esports នៅ​ចិន
កីឡាករ ទឹម វង្សរ៉ាវុធ និង តាំង វិសាល តំណាង​កម្ពុជា​ទៅ​ប្រកួត IFel Southeast Asia
កីឡាករ ទឹម វង្សរ៉ាវុធ និង តាំង វិសាល តំណាង​កម្ពុជា​ទៅ​ប្រកួត IFel Southeast Asia
កម្មវិធី​ប្រកួត​កីឡាអេឡិចត្រូនិក​ជម្រុះ៣​វិញ្ញាសា​ទៅ​ប្រកួត​ក្រៅ​ប្រទេស
កម្មវិធី​ប្រកួត​កីឡាអេឡិចត្រូនិក​ជម្រុះ៣​វិញ្ញាសា​ទៅ​ប្រកួត​ក្រៅ​ប្រទេស
EFC កំពុង​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​​ក្រុម​តំណាង​កម្ពុជា​ទៅ​ប្រកួត​ China-ASEAN នៅចិន
EFC កំពុង​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​​ក្រុម​តំណាង​កម្ពុជា​ទៅ​ប្រកួត​ China-ASEAN នៅចិន