សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ចប់វគ្គជម្រើសរើសកីឡាករតំណាងកម្ពុជាដើម្បីទៅចូលរួមប្រកួតពានរង្វាន់អន្តរជាតិ IFel Southeast Asia Championship 2024 ទាំងពីរវិញ្ញាសានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
កីឡាករ ទឹម វង្សរ៉ាវុធ បានតំណាងកម្ពុជាលើវិញ្ញាសា eFootball-Console បន្ទាប់ពីបានយកឈ្នះលើកីឡាករ សុខ ចន្ទឌីណា នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៦ ខែសីហា។
ជាមួយគ្នានេះ កីឡាករ តាំង វិសាល បានតំណាងអោយកម្ពុជា លើវិញ្ញាសា eFootball-Mobile បន្ទាប់ពីបានយកឈ្នះកីឡាករ ផន ណាវីត នៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាករជម្រើសជាតិកម្ពុជាលើវិញ្ញាសាទាំងពីរនឹងធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមប្រកួតពានរង្វាន់ IFeL Asia Championship 2024 ចាប់ពីថ្ងៃទី២៣ដល់ទី២៥ ខែសីហា ឆ្នាំ២០២៤នៅសាល Point Arena ក្នុងទីក្រុងហ្សាកាតា។ ការប្រកួតនេះមាន១០ប្រទេសចូលរួមគឺម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម ព្រុយណេ ថៃ មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង៕
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Team SV X បានក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតជម្រុះថ្នាក់ជាតិលើវិញ្ញាសា Honor of Kings
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ចប់វគ្គជម្រើសរើសកីឡាករតំណាងកម្ពុជាដើម្បីទៅចូលរួមប្រកួតពានរង្វាន់អន្តរជាតិ IFel Southeast Asia
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានឹងបញ្ជូនក្រុមតំណាងកម្ពុជាលើវិញ្ញាសា Honor of Kings ទៅចូលរួមប្រកួតកីឡាអេឡិចត្រូនិកជើងឯកចិន-អាស៊ាន
ព្រឹត្តិការណ៍ប្រកួតអន្តរជាតិចិន-អាស៊ាននេះរៀបចំឡើងដោយ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី ដែលនឹងរៀបចំនៅទីក្រុងណាននីង ប្រទេសចិន ដែលមកពីតំបន់អាស៊ានចូលរួមជាមួយម្ចាស់ផ្ទះចិន។