សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) នឹងបញ្ជូនក្រុមតំណាងកម្ពុជាលើវិញ្ញាសា Honor of Kings ទៅចូលរួមប្រកួតកីឡាអេឡិចត្រូនិកជើងឯកចិន-អាស៊ាន (China-ASEAN Esports Competition ឆ្នាំ២០២៤ នៅប្រទេសចិន។
ព្រឹត្តិការណ៍ប្រកួតអន្តរជាតិចិន-អាស៊ាននេះរៀបចំឡើងដោយ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី ដែលនឹងរៀបចំនៅទីក្រុងណាននីង ប្រទេសចិន ដែលមកពីតំបន់អាស៊ានចូលរួមជាមួយម្ចាស់ផ្ទះចិន។
ដើម្បីបញ្ជូនក្រុមតំណាងកម្ពុជាទៅចូលរួមប្រកួតបាន សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាធ្វើការប្រកួតជម្រុះដើម្បីស្វែងរកក្រុមជ័យលាភី។ ក្រុមចំនួន៨ នឹងត្រូវប្រកួតគ្នាក្នុងវគ្គជម្រុះនេះ ខណៈ៤ក្រុមបានឡើងទៅចាំនៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីបានឈ្នះក្នុងការចាប់គូប្រកួត។
សូមបញ្ជាក់ថា ការប្រកួតនេះមិនមានការផ្សាយផ្ទាល់នោះទេ។ លទ្ធផលនៃការប្រកួតនឹងផ្សាយជូននៅលើផេករបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។ សូមបញ្ជាក់ថា ការប្រកួតជើងឯក China-ASEAN Esports Competition (CAEC) នៅប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយមាន២វិញ្ញាសាគឺ Honor of Kings និង Mobile Legends: Bang Bang (China Version៕
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Team SV X បានក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតជម្រុះថ្នាក់ជាតិលើវិញ្ញាសា Honor of Kings
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ចប់វគ្គជម្រើសរើសកីឡាករតំណាងកម្ពុជាដើម្បីទៅចូលរួមប្រកួតពានរង្វាន់អន្តរជាតិ IFel Southeast Asia
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានឹងបញ្ជូនក្រុមតំណាងកម្ពុជាលើវិញ្ញាសា Honor of Kings ទៅចូលរួមប្រកួតកីឡាអេឡិចត្រូនិកជើងឯកចិន-អាស៊ាន
ព្រឹត្តិការណ៍ប្រកួតអន្តរជាតិចិន-អាស៊ាននេះរៀបចំឡើងដោយ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី ដែលនឹងរៀបចំនៅទីក្រុងណាននីង ប្រទេសចិន ដែលមកពីតំបន់អាស៊ានចូលរួមជាមួយម្ចាស់ផ្ទះចិន។