menu
close បិទ
សន្និសីទ​សារព័ត៌មាន​ពាន​រង្វាន់ WOWNOW & U Mall League រដូវ​កាល​ទី​៣

ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៤ សហព័ន្ធ​កីឡាអេឡិចត្រូនិក​កម្ពុជា (EFC) និងក្រុម​ហ៊ុន WOWNOW & U Mall​ បាន​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ពាន​រង្វាន់ WOWNOW & U Mall League រដូវ​កាល​ទី​៣ ឆ្នាំ​២០២៤ នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​​ជា​អធិបតី​ដោយ​ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។

គោល​បំណង​នៃ​ការ​រៀបចំ​ពាន​រង្វាន់ WOWNOW & U Mall League ដើម្បី​រួម​ចំណែក​ជំរុញ និង​អភិវឌ្ឍ​វិស័យ​កីឡាអេឡិចត្រូនិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​រីក​ចម្រើន​ឈាន​​ដល់​កម្រិត​ស្តង់ដា​អន្តរជាតិ។ កាល​ពី​រដូវ​កាល​ទី១ WOWNOW & Prince Mall League ​កាល​ពី ឆ្នាំ​២០២២​ ជើង​ឯក​បាន​ទៅ​ក្រុម​ Burn X Flash និង​រដូវ​កាល​ទី​២ ឆ្នាំ​២០២៣​បាន​ទៅ​ក្រុម See You Soon។

ព្រឹត្តិការណ៍​នេះ​​​ចុះឈ្មោះ ចាប់​ពី​​ថ្ងៃទី១៧​ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ​និង​ចាប់​ផ្តើម​ប្រកួត​​ជម្រុះ​​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខណៈ​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​​ និង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ថ្ងៃទី៧ ដល់​ទី​១១ ខែសីហា ហើយ​​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង​វគ្គ​​វគ្គផ្ដាច់ព្រ័ត្រ​ ថ្ងៃទី១៧-១៨​ ខែសីហា ឆ្នាំ​២០២៤៕

អត្ថបទទាក់ទង
YOUNG BROTHERS ESPORTS
YOUNG BROTHERS ESPORTS
FLASH Entertainment
FLASH Entertainment
ORIS ESPORTS
ORIS ESPORTS
កីឡា E-Sports វិញ្ញាសា MLBB ត្រូវ​បាន​ដាក់​ក្នុង​ការ​ប្រកួត​​កីឡា​ជាតិ​ជន​ពិការ​ លើកទី២
កីឡា E-Sports វិញ្ញាសា MLBB ត្រូវ​បាន​ដាក់​ក្នុង​ការ​ប្រកួត​​កីឡា​ជាតិ​ជន​ពិការ​ លើកទី២