ក្រុមអត្តពលិកអេឡិចត្រូនិកអ្នកចម្បាំងអង្គរ (Angkor Warrior) តំណាងដោយក្រុមកីឡាការិនី CFU Serendipity លើវិញ្ញាសា Mobile Legends: Bang Bang បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីទទួលបានជ័យជម្នះ២ប្រកួតជាប់គ្នាក្នុងវគ្គសន្សំពិន្ទុក្នុងពូល ជម្រុះតំបន់អាស៊ី-អូសេអានី ដើម្បីប្រជែងកៅអីទៅកាន់ការប្រកួត កីឡាអេឡិចត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ការប្រកួតសន្សំពិន្ទុលើកទី១ ក្រុមកីឡាការិនីជម្រើសជាតិនារីកម្ពុជាបានយកឈ្នះ ក្រុមនារីឡាវ ដោយលទ្ធផល ២-០ កាលពីថ្ងៃទី២២ ខែមិថុនា និងការប្រកួតលើកទី២បានយកឈ្នះព្រុយណេ ដោយលទ្ធផល ២-០ កាលពីថ្ងៃទី២៣ ខែមិថុនា ដើម្បីទទួលបាន៦ពិន្ទុ។
ការប្រកួតសន្សំពិន្ទុក្នុងពូលចុងក្រោយ ក្រុមនារីកម្ពុជាត្រូវប៉ះក្រុមនារីឥណ្ឌូណេស៊ី វេលាម៉ោង៩យប់នេះដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ១ក្នុងពូល B។ ក្រុមទាំងពីរសុទ្ធតែបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា បន្ទាប់ពីឈ្នះ២ប្រកួត និងមាន៦ពិន្ទុដូចគ្នា។ ដូច្នេះការប្រកួតយប់នេះដើម្បីយកចំណាត់ថ្នាក់លេខ១ក្នុងពូល។
តំបន់អាស៊ី-អូសេអានី ទទួលបាន៦កៅអីឡើងទៅជុំផ្តាច់ព្រ័ត្រទីក្រុងរីយ៉ាដ។ ក្នុងនោះ ការប្រកួតត្រូវបានបែងចែកតំបន់អាស៊ីកណ្តាល១កៅអី អាស៊ីខាងកើត១កៅអី អាស៊ីអាគ្នេយ៍២កៅអី អាស៊ីខាងត្បូង១កៅអី និងអាស៊ីខាងលិច១កៅ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ ក្រុមលេខ១ក្នុងពូល A ប៉ះ ក្រុមលេខ២ក្នុងពូល B ហើយក្រុមលេខ២ក្នុងពូល A ប៉ះ ក្រុមលេខ១ក្នុងពូល B។ ក្រុមដែលឈ្នះទាំងពីរគឺជាក្រុមទទួលបានកៅអីធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែក្រុមទាំងពីរត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីបង្ក្រប់កិច្ច។
លទ្ធផល និងកម្មវិធីប្រកួតរបស់នារីកម្ពុជា
- កម្ពុជា ២-០ ឡាវ ថ្ងៃទី២២ មិថុនា
- កម្ពុជា ២-០ ព្រុយណេ ថ្ងៃទី២៣ ខែមិថុនា
- កម្ពុជា vs ឥណ្ឌូណេស៊ី វេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែមិថុនា
សូមបញ្ជាក់ថា ការប្រកួតជម្រុះធ្វើតែ Online ប៉ុណ្ណោះ ដូច្នេះមានន័យថា ក្រុមទទួលបានជោគជ័យនឹងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕
ព្រឹត្តិការណ៍ប្រកួតអន្តរជាតិចិន-អាស៊ាននេះរៀបចំឡើងដោយ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី ដែលនឹងរៀបចំនៅទីក្រុងណាននីង ប្រទេសចិន ដែលមកពីតំបន់អាស៊ានចូលរួមជាមួយម្ចាស់ផ្ទះចិន។
សហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា (EFC) ប្រឆាំងនឹងការសម្រេចរបស់គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ MSC 2024 នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត
ក្រុមជម្រើសជាតិកម្ពុជា និង មីយ៉ាន់ម៉ា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ដែលក្រុមមីយ៉ាន់ម៉ា ប៉ះក្រុមលេខ២ក្នុងពូល B គឺ ឥណ្ឌូណេស៊ី
ក្រុមកីឡាការិនី CFU Serendipity លើវិញ្ញាសា Mobile Legends: Bang Bang បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ