ក្រុមអត្តពលិកអេឡិចត្រូនិកអ្នកចម្បាំងអង្គរ (Angkor Warrior) តំណាងដោយក្រុមកីឡាករ See You Soon សម្រាប់វិញ្ញាសា Mobile Legends: Bang Bang ត្រូវប៉ះក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា វេលាម៉ោង១រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ជម្រុះតំបន់អាស៊ី-អូសេអានីដើម្បីស្វែងរកកៅអីទៅកាន់ការប្រកួត កីឡាអេឡិចត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ (IESF –16th World Esport Championship 2024) នៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ក្រុមកម្ពុជាស្ថិតនៅពូល A ជាមួយ មីយ៉ាន់ម៉ា ព្រុយណេ ទីម័រខាងកើត និង ថៃ ខណៈពូល Bមាន ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី និង ឡាវ។
តំបន់អាស៊ី-អូសេអានី ទទួលបាន៧កៅអីឡើងទៅជុំផ្តាច់ព្រ័ត្រទីក្រុងរីយ៉ាដសម្រាប់ក្រុមបុរស។ ក្នុងនោះ តំបន់អាស៊ីកណ្តាល១កៅអី អាស៊ីខាងកើត១កៅអី អូសេអានី១កៅ អាស៊ីអាគ្នេយ៍២កៅអី អាស៊ីខាងត្បូង១កៅអី និងអាស៊ីខាងលិច១កៅ។

សម្រាប់តំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ក្នុងពូល A ប៉ះ ក្រុមលេខ២ក្នុងពូល B ហើយក្រុមលេខ២ក្នុងពូល A ប៉ះ ក្រុមលេខ១ក្នុងពូល B ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមឈ្នះទាំងពីរគឺជាក្រុមទទួលបានកៅអីធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែក្រុមទាំងពីរត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីបង្ក្រប់កិច្ច។
ការប្រកួតជម្រុះធ្វើតែ Online ប៉ុណ្ណោះ ដូច្នេះមានន័យថា ក្រុមទទួលបានជោគជ័យនឹងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕

កម្មវិធីប្រកួតរបស់ក្រុមកម្ពុជា
- កម្ពុជា vs មីយ៉ាន់ម៉ា វេលាម៉ោង១រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤
- កម្ពុជា vs ព្រុយណេ វេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤
- កម្ពុជា vs ទីម័រខាងកើត វេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤
- កម្ពុជា vs ថៃ វេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤
ទស្សនាវីដេអូ
https://web.facebook.com/61560012039780/videos/857766329717534

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន T.Y Media និងក្រុមហ៊ុន Khmer Beverages

បន្ទាប់ពីការសហការគ្នាយ៉ាងជោគជ័យ និងទទួលបានការគាំទ្រខ្លាំងក្នុងការបង្កើតព្រឹត្តិការណ៍ការប្រកួតកីឡាអេឡេចត្រូនិច Queen Legends រ

ការប្រកួតជម្រុះថ្នាក់ជាតិដើម្បីស្វែងក្រុមជើងឯកតំណាងឲ្យ អ្នកច្បាំងអង្គរ ទៅចូលរួមប្រកួតជើងឯកពិភពលោក World Esports Championship

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងដៃគូសហការណ៍គ្រោងនឹងរៀបចំឡើងក្នុងឆ្នាំ២០២៥ លើវិញ្ញាសា Mobile Legends: Bang Bang