menu
close បិទ
ក្រុមនារី​អ្នក​ចម្បាំង​អង្គរ​វិញ្ញាសា MLBB ចាប់ផ្តើម​យុទ្ធនាការ​ជម្រុះតំបន់អាស៊ី​ថ្ងៃស្អែក

ក្រុម​កីឡាអេឡិចត្រូនិក​អ្នកចម្បាំងអង្គរ (Angkor Warrior) លើ​វិញ្ញាសា Mobile Legends: Bang Bang នារី ដែលតំណាងដោយកីឡាការិនី CFU Serendipity ចាប់​ផ្តើម​យុទ្ធនាការ​ជម្រុះ​តំបន់​អាស៊ី-អូសេអានី នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៤ ​ដើម្បី​ស្វែង​រក​កៅអី​ទៅ​កាន់ការប្រកួត កីឡាអេឡិចត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ (IESF – International Esports Federation 16th World Esport Championship 2024) នៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

សម្រាប់​តំបន់​អាស៊ី-អូសេអានី ទទួល​បាន៦​កៅអី​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រនៅ​ទី​ក្រុង​រីយ៉ាដ។ ក្នុង​នោះ​ ការ​ប្រកួត​ត្រូវ​បាន​បែង​ចែក​តំបន់​អាស៊ីកណ្តាល១​កៅអី អាស៊ី​ខាង​កើត​១​កៅអី អាស៊ីអាគ្នេយ៍​២​កៅអី អាស៊ី​ខាង​ត្បូង​១​កៅអី និង​អាស៊ី​ខាងលិច១​កៅ។

សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ក្រុម​នារី​ចំនួន៩​ចូល​រួម​ប្រកួត​ប្រជែង​។ ការ​ប្រកួត​ត្រូវ​បាន​បែង​ចែក​ជា​២​ពូល​គឺ៖

  • ពូល A៖ ក្រុម​នារី​ថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង​ហ្វីលីពីន
  • ពូល B៖ ក្រុម​នារី​កម្ពុជា CFU Serendipity ព្រុយណេ ឥណ្ឌូណេស៊ី និង​ឡាវ

សូម​បញ្ជាក់​ថា ដើម​ឡើយ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ជម្រុះ​២​ដំណាក់​កាលគឺ​ដំណាក់​កាល Online និង​ដំណាក់​កាល Offline ប៉ុន្តែ​នៅ​ពេល​នេះដំណាក់​កាល Offline ត្រូវ​បាន​លុប​ចោល​ហើយ។ ដូច្នេះ​មាន​ន័យ​ថា ការ​ប្រកួត​ជម្រុះ​តែ​តាម Online ប៉ុណ្ណោះ ក្រុម​ទទួល​បាន​ជោគជ័យ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

កម្មវិធី​ប្រកួតជម្រុះ​របស់​នារី​កម្ពុជា​មាន​ដូច​ខាង​ក្រោម

  • កម្ពុជា vs ឡាវ វេលា​ម៉ោង៩​យប់ ថ្ងៃ​ទី​២២ មិថុនា ២០២៤
  • កម្ពុជា vs ព្រុយណេ វេលា​ម៉ោង៩​យប់ ថ្ងៃ​ទី​២៣ មិថុនា ២០២៤
  • កម្ពុជា vs ឥណ្ឌូណេស៊ី  វេលា​ម៉ោង៩​យប់ ថ្ងៃ​ទី​២៤ ខែ​មិថុនា ២០២៤

បន្ទាប់​ពី​ចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ឈាន​ចូល​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​គឺ​ ក្រុម​លេខ១​ក្នុង​ពូល A ប៉ះ ក្រុម​លេខ២​ក្នុង​ពូល B ហើយ​ក្រុម​លេខ​២​ក្នុង​ពូល A ប៉ះ ក្រុម​លេខ​១​ក្នុង​ពូល B។ ក្រុម​ដែល​ឈ្នះ​​ទាំង​ពីរ​គឺ​ជា​​ក្រុម​ទទួល​បាន​កៅអី​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែ​ក្រុម​ទាំង​ពីរ​ត្រូវ​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ​ដើម្បី​បង្ក្រប់កិច្ច៕

ចំណុចទាក់ទង
អត្ថបទទាក់ទង
EFC កំពុង​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​​ក្រុម​តំណាង​កម្ពុជា​ទៅ​ប្រកួត​ China-ASEAN នៅចិន
EFC កំពុង​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​​ក្រុម​តំណាង​កម្ពុជា​ទៅ​ប្រកួត​ China-ASEAN នៅចិន
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
EFC ជំទាស់​នឹង​ការ​ពិន័យរបស់​គណៈកម្មការ​លើ See You Soon ក្នុង​ពាន MSC 2024
ក្រុម​អ្នក​ចម្បាំង​អង្គរ​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះ​តំបន់​អាស៊ី​
ក្រុម​អ្នក​ចម្បាំង​អង្គរ​ឡើង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ប៉ះ ម៉ាឡេស៊ី វគ្គជម្រុះ​តំបន់​អាស៊ី​
ក្រុមនារីអ្នកចម្បាំងអង្គរ ប៉ះ​ ឥណ្ឌូណេស៊ី ប្រជែង លេខ១ក្នុងពូល ​ជម្រុះតំបន់អាស៊ី យប់នេះ
ក្រុមនារីអ្នកចម្បាំងអង្គរ ប៉ះ​ ឥណ្ឌូណេស៊ី ប្រជែង លេខ១ក្នុងពូល ​ជម្រុះតំបន់អាស៊ី យប់នេះ