menu
close បិទ
ក្រុម See You Soon ទទួល​បាន​លេខ១​ជម្រុះថ្នាក់ជាតិ

ក្រុម See You Soon ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១​ការ​ប្រកួត​ជម្រុះ​ថ្នាក់​ជាតិ លើ​វិញ្ញាសា Mobile Legend: Bang Bang ​ និង​បាន​ក្លាយ​ជា​​ក្រុម​នារី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​សម្រាប់​ការ​ចូល​រួម​ប្រកួត​ជម្រុះ​តំបន់​អាស៊ី ដើម្បី​ស្វែង​រក​កៅអីទៅកាន់ការប្រកួត កីឡាអេឡិចត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ (IESF – International Esports Federation 16th World Esport Championship 2024) នៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ការ​ប្រកួត​ជម្រុះ​តំបន់អាស៊ី-អូសេអានី​ត្រូវ​ធ្វើ​ឡើង​ពីរ​ដំណាក់​កាលគឺ​ដំណាក់​កាល Online ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៤ និង​ដំណាក់​កាល​ Offline ចាប់​ពី​ថ្ងៃ​ទី​៦ ដល់ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៤។ ជូន​ពរ​ឲ្យ​ក្រុម See You Soon ​ទទួល​បាន​ជោគជ័យ។

ក្រុម See You Soon ទើប​តែ​បាន​ឈ្នះ​​ជើង​ឯក​លីគ​ MPL KH លើក​ទី​៣ ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម D-Roar Legends ដោយ​លទ្ធផល ៤-២ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ MPL KH រដូវ​កាល​ទី​៦ កាល​ពី​រសៀល ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៤។

ក្នុង​នាម​ជា​ជើង​ឯក MPL KH ក្រុម See You Soon ទទួល​បាន​កៅអី​ទៅ​ចូល​រួម​ប្រកួត​​ពានរង្វាន់អន្តរជាតិ MLBB Mid Season Cup (MSC) នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅ​ពេល​នេះ​ ពួក​គេ​កំពុង​ឈាន​ដល់​វគ្គ​ជម្រិត​តំបន់​អាស៊ី​ដើម្បី​រក​កៅអី​ទៅ​ការ​ប្រកួត​កីឡាអេឡិចត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ (IESF – International Esports Federation 16th World Esport Championship 2024) នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែរ៕

អត្ថបទទាក់ទង
YOUNG BROTHERS ESPORTS
YOUNG BROTHERS ESPORTS
FLASH Entertainment
FLASH Entertainment
ORIS ESPORTS
ORIS ESPORTS
MUGELLO FURIES
MUGELLO FURIES