ការប្រកួតកីឡាអេឡិចត្រូនិកជើងឯក T.Y Media Academy Cup លើវិញ្ញាសា Mobile Legend Bang Bang ឆ្នាំ២០២៤ បានបញ្ចប់ហើយដោយជើងឯកបានទៅក្រុម Valhalla បន្ទាប់ពីយកឈ្នះក្រុម IMP Emperors នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដូច្នេះក្រុម IMP Emperors ទទួលបានចំណាត់ថ្នាក់លេខ២ ហើយលេខ៣បានទៅក្រុម Krud Team។ ការប្រកួតជើងឯក T.Y Media Academy Cup មានក្រុមចំនួន៧៩៩បានចុះឈ្មោះចូលរួមប្រកួតដែលបានចាប់ផ្តើមកាលពីថ្ងៃទី៤ ខែឧសភា និងបានបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕







ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងគណៈកម្មការរប្រតិបត្តិបានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារ

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកប្រចាំតំបន់អាស៊ីអាគ្នេហ៍ជាលើកដំបូង

រាជធានីភ្នំពេញ ថ្ងៃទីសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សមាគមវប្បធម៌ចិន និងក្រុមហ៊ុន អេជី ថេកណូឡូជី អ៊ិនវេសមិន ឯ.ក

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា