menu
close បិទ
ក្រុម See You Soon បង្កើត​កំណត់​ត្រាគ្រង​ជើង​ឯក MPL KH លើកទី៣

ក្រុម​កីឡាអេឡិចត្រូនិក​ See You Soon បានគ្រង​ជើង​ឯក​លីគ​ MPL KH លើក​ទី​៣ ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម D-Roar Legends ដោយ​លទ្ធផល ៤-២ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ MPL KH រដូវ​កាល​ទី​៦ កាល​ពី​រសៀល ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៤។

មុន​ក្លាយ​ជា​ជើង​ឯក​ ក្រុម See You Soon បាន​យក​ឈ្នះ​ក្រុម PRO Esports ដោយលទ្ធផល ៣-១ នៅ​វគ្គ៨ក្រុមចុងក្រោយ Upper Bracket និង​​នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Upper Bracket ​បាន​លត់​​ក្រុម CFU Gaming ដោយលទ្ធផល ៣-០ ហើយ​ការ​ប្រកួត​ចុងក្រោយ Upper Bracket ពួក​គេ​បាន​យកឈ្នះក្រុម Team Flash KH ដោយលទ្ធផល ៣-០​​ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួប D-Roar Legends។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រុម​ទាំង​ពីរ​បាន​បង្កើត​ការ​បុក​ពោះ​ខ្លាំង​មែន​ទែន​ដោយ​បាន​​​យក​ឈ្នះ​​ទៅ​វិញ​ទៅ​មក​សម្រាប់​៤​ហ្គេម​ដំបូង​គឺ ២-២ ប៉ុន្តែ​នៅ​ហ្គេម​ទី​៥ និង​ទី​៦ ក្រុម See You Soon រឹត​​តែ​ធ្វើ​បាន​ល្អ​ដោយ​យក​ឈ្នះ​ពីរ​ហ្គេម​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៤-២ សម្រាប់​ការ​ក្លាយ​ជា​ជើង​ឯក​នៅ​រដូវ​កាល​ទី​៦ ឆ្នាំ​២០២៤។

នេះ​ជា​ការ​ឈ្នះ​ជើង​ឯក MPL KH លើក​ទី​៣ សម្រាប់​ក្រុម​ខ្លាំង See You Soon បន្ទាប់​ពី​ពួក​គេ​ធ្លាប់​ឈ្នះ​លើក​ទី១​កាល​ពី​ឆ្នាំ​២០២១ ​ជា​រដូវ​កាល​ដំបូង និង​​លើក​ទី​២ ឆ្នាំ​២០២៣ ​​ជា​​រដូវ​កាល​ទី​៥ ដែល​ពួក​គេ​ការពារ​តំណែង​ជើង​ឯកឆ្នាំ​ចាស់​បាន​ជោគជ័យ។ ក្នុង​នាម​ជា​ជើង​ឯក ក្រុម See You Soon ទទួល​បាន​កៅអី​ទៅ​ចូល​រួម​ប្រកួត​​ពានរង្វាន់អន្តរជាតិ MLBB Mid Season Cup (MSC) នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕

អត្ថបទទាក់ទង
ក្រុម Team SV X តំណាង​កម្ពុជា​ទៅ​ប្រកួត China-ASEAN Esports នៅ​ចិន
ក្រុម Team SV X តំណាង​កម្ពុជា​ទៅ​ប្រកួត China-ASEAN Esports នៅ​ចិន
កីឡាករ ទឹម វង្សរ៉ាវុធ និង តាំង វិសាល តំណាង​កម្ពុជា​ទៅ​ប្រកួត IFel Southeast Asia
កីឡាករ ទឹម វង្សរ៉ាវុធ និង តាំង វិសាល តំណាង​កម្ពុជា​ទៅ​ប្រកួត IFel Southeast Asia
កម្មវិធី​ប្រកួត​កីឡាអេឡិចត្រូនិក​ជម្រុះ៣​វិញ្ញាសា​ទៅ​ប្រកួត​ក្រៅ​ប្រទេស
កម្មវិធី​ប្រកួត​កីឡាអេឡិចត្រូនិក​ជម្រុះ៣​វិញ្ញាសា​ទៅ​ប្រកួត​ក្រៅ​ប្រទេស
EFC កំពុង​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​​ក្រុម​តំណាង​កម្ពុជា​ទៅ​ប្រកួត​ China-ASEAN នៅចិន
EFC កំពុង​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​​ក្រុម​តំណាង​កម្ពុជា​ទៅ​ប្រកួត​ China-ASEAN នៅចិន