កីឡាករ ទឹម វង្សរ៉ាវុធ បានក្លាយជាជយលាភីលេខ១សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិវិញ្ញាសា E-Football ដើម្បីទទួលបានសំបុត្រយន្តហោះទៅប្រកួតជើងឯកពិភពលោក IESF World Esports Championship ជុំជ្តាច់ព្រ័ត្រឆ្នាំ២០២៤ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីបានយកឈ្នះកីឡាករ ស៊្រុន លីលី នៅវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី១៣ ខែឧសភា។

មុនពេលក្លាយជាជើងឯក កីឡាករ ទឹម វង្សរ៉ាវុធធ្វើបានល្អមែនគិតចាប់តាំងពីវគ្គសន្សំពិន្ទុក្នុងពូលដែលមានកីឡាករសរុប៤៨នាក់បានចុះឈ្មោះចូលរួមប្រកួតចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែឧសភា ឆ្នាំ២០២៤។

សម្រាប់វិញ្ញាសា E-Football នេះមិនមានការប្រកួតជម្រុះតាមតំបន់ទេពោលគឺកីឡាករជាជើងឯកថ្នាក់ជាតិទទួលបានសិទ្ធិទៅប្រកួតជើងឯកពិភពលោកជុំចុងក្រោយដែលមានកីឡាករ៤០រូបមកពី៤០ប្រទេសផ្សេងគ្នាជុំវិញពិភពលោក។
រហូតដល់ពេលនេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជារកឃើញជើងឯក១វិញ្ញាសាហើយក្នុងចំណោម៥វិញ្ញាសាដែលកម្ពុជារៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិដើម្បីទៅប្រកួតជើងឯកពិភពលោក IESF World Esports Championship លើកទី១៦ ចាប់ពីថ្ងៃទី១១ ដល់ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន៧វិញ្ញាសា នៅរាជធានី រីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត៕


ក្រុមអត្តពលិកអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Angkor Warriors ទាំងបុរស និងនារី នឹងទៅប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក
ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តំណាង
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី បានប្រកួត ជម្រុះក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា អ្នកចម្បាំងអង្គរ (Angkor Warriors) ទទួលបានចំណាត់ថ្នាក់លេខ ១ សម្រាប់ការប្រកួតជើងឯកពិភពលោក
