កីឡាករ ទឹម វង្សរ៉ាវុធ បានក្លាយជាជយលាភីលេខ១សម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិវិញ្ញាសា E-Football ដើម្បីទទួលបានសំបុត្រយន្តហោះទៅប្រកួតជើងឯកពិភពលោក IESF World Esports Championship ជុំជ្តាច់ព្រ័ត្រឆ្នាំ២០២៤ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីបានយកឈ្នះកីឡាករ ស៊្រុន លីលី នៅវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី១៣ ខែឧសភា។
មុនពេលក្លាយជាជើងឯក កីឡាករ ទឹម វង្សរ៉ាវុធធ្វើបានល្អមែនគិតចាប់តាំងពីវគ្គសន្សំពិន្ទុក្នុងពូលដែលមានកីឡាករសរុប៤៨នាក់បានចុះឈ្មោះចូលរួមប្រកួតចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែឧសភា ឆ្នាំ២០២៤។
សម្រាប់វិញ្ញាសា E-Football នេះមិនមានការប្រកួតជម្រុះតាមតំបន់ទេពោលគឺកីឡាករជាជើងឯកថ្នាក់ជាតិទទួលបានសិទ្ធិទៅប្រកួតជើងឯកពិភពលោកជុំចុងក្រោយដែលមានកីឡាករ៤០រូបមកពី៤០ប្រទេសផ្សេងគ្នាជុំវិញពិភពលោក។
រហូតដល់ពេលនេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជារកឃើញជើងឯក១វិញ្ញាសាហើយក្នុងចំណោម៥វិញ្ញាសាដែលកម្ពុជារៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិដើម្បីទៅប្រកួតជើងឯកពិភពលោក IESF World Esports Championship លើកទី១៦ ចាប់ពីថ្ងៃទី១១ ដល់ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន៧វិញ្ញាសា នៅរាជធានី រីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត៕
ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក លើកទី១៦ (IESF – 16th World Esports Championship 2024) វិញ្ញាសា
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ចប់វគ្គជម្រើសរើសកីឡាករតំណាងកម្ពុជាដើម្បីទៅចូលរួមប្រកួតពានរង្វាន់អន្តរជាតិ IFel Southeast Asia
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់បន្ថែមពីគោលបំណងដែលតម្រូវឲ្យមានការដាក់ពាក្យស្នើសុំរៀបចំការប្រកួតកីឡាអេឡិចត្រូនិក មកកាន់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។
សហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា (EFC) ប្រឆាំងនឹងការសម្រេចរបស់គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ MSC 2024 នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត